មកដល់ទៀតហើយ! ល្អអីល្អទាំងព្រមយ៉ាងនេះ! Galaxy A20s ជាស្មាតហ្វូនល្អឥតខ្ចោះនៅពេលបច្ចុប្បន្ន!

//s6.kh1.co/5d/5d4f67bdee3fee669d6cb001c756f0af56e251ed.jpg
បច្ចេកវិទ្យា

 ១៤-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ បើនិយាយពីស្មាតហ្វូន ដែលមានគុណភាពល្អ មានកាមេរ៉ាច្បាស់ អេក្រង់ធំ កម្លាំងថ្មខ្លាំងប្រើបានយូរ មានតម្លៃសមរម្យបំផុតនោះ គឺមានតែស្មាតហ្វូន សាមសុង ស៊េរី A ហើយអាចរកបាននៅតែក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ប៉ុណ្ណោះដែលអាចផ្តល់ជូននូវជម្រើសគ្រប់ប្រភេទបែបនេះជូនដល់អតិថិជនទាំងអស់របស់ខ្លួនបាន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
&nbsp; ស្មាតហ្វូន&nbsp;Galaxy A20s<br>
  ស្មាតហ្វូន Galaxy A20s

បើចាំមិនខុសទេបងប្អូនខ្សែស្រឡាយតែមួយរបស់ខ្លួន Galaxy A30s ដែលទើបតែចេញលក់ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងកាលពីសប្តាហ៍មុននោះក៏មានការចាប់អារម្មណ៍ និងទទួលបានការគាំទ្រខ្លាំងផងដែរ។ ប៉ុន្តែសម្រាប់ស្មាតហ្វូន Galaxy A20s ដែលនឹងចេញលក់ផ្លូវការនៅពេលនេះក៏កាន់តែពិសេស និងអស្ចារ្យមិនអន់ជាងបងរបស់ខ្លួនឡើយ។ និយាយរួមទៅពួកគេមានចំណុចខ្លាំង និងចំណុចទាក់ទាញ ម្យ៉ាងម្នាក់រៀងខ្លួន តែអ្វីដែលយើងចង់ណែនាំនៅពេលនេះគឺ Samsung Galaxy A20s

&nbsp; ស្មាតហ្វូន Galaxy A20s
  ស្មាតហ្វូន Galaxy A20s

ខាងក្រោមនេះ គឺជាមន្តស្នេហ៍សម្រាប់អតិថិជនរបស់ សាមសុង ដែលចង់បានស្មាតហ្វូនលំដាប់ថវិកា ឬមានតម្លៃមធ្យមទាំងអស់អាចពិចារណាបាន ក្នុងការជាវយកមកធ្វើជាម្ចាស់ដោយរីករាយ និងមានទំនុកចិត្តបំផុត។

ដូច្នេះសូមមកមើលទាំងអស់គ្នាដូចខាងក្រោម៖

Samsung Galaxy A20s:
* កាមេរ៉ាក្រោយមាន3 ៖ 13 MP (F1.8) + 5 MP (F2.2) + 8 MP
* កាមេរ៉ាមុខ៖  8 MP (F2.0)
* អេក្រង់៖ 6.5 អ៊ីញ, HD+Infinity-V,
* ល្បឿដំណើរការ៖  Octa 1.8 GHz
* មេម៉ូរី / ផ្ទុក៖ RAM 3 GB, ROM 32 GB
* ថាមពលថ្ម៖ 4,000 mAh
* បច្ចេកវិទ្យាដោះសោ៖ ស្កេនមុខ និងស្កេនខ្ចៅដៃដើម្បីដោះសោ
* ជម្រើស 3 ពណ៌៖ ខ្មៅ, ក្រហម, បៃតង
* តម្លៃ៖ 179 ដុល្លារ

&nbsp; ស្មាតហ្វូន Galaxy A20s
  ស្មាតហ្វូន Galaxy A20s
&nbsp; ស្មាតហ្វូន Galaxy A20s
  ស្មាតហ្វូន Galaxy A20s
&nbsp; ស្មាតហ្វូន Galaxy A20s
  ស្មាតហ្វូន Galaxy A20s

មិនទាន់អស់នៅឡើយទេ Samsung Galaxy A20s នៅមានមុខងារ និងចំណុចអស្ចារ្យជាច្រើនទៀតដែលមិនទាន់បង្ហាញអស់។ ដូច្នេះដើម្បីចង់ជ្រាបច្បាស់អំពីម៉ូឌែល Galaxy A20s ជំនាន់ចុងក្រោយនេះសូមកុំបង្អង់យូរ ព្រោះទាំងយើងទាំងគេសុទ្ធតែចង់បានស្មាតហ្វូនបែបនេះទាំងអស់គ្នា មានតែអ្នកមកមុនទេទើបអាចទទួលបានប្រើមុនគេ និងលេចធ្លោជាងគេ។

&nbsp; ស្មាតហ្វូន Galaxy A20s
  ស្មាតហ្វូន Galaxy A20s

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T