Barcelona សម្លឹងឃើញខ្សែប្រយុទ្ធឆ្នើម១រូបក្នុងក្របខណ្ឌ Premier League ដើម្បីមកជំនួសដំណែងកីឡាករ Luis Suarez

//s6.kh1.co/2c/2c5d9cc1f32eea9c55c737de66433fdca9536eb9.jpg
កីទ្បា

 ១៤-តុលា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍ថាបានដាក់បញ្ចូលខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Roberto Firmino ក្នុងបញ្ជីកីឡាករដែល Barcelona ចង់បានដើម្បីមកជំនួសដំណែងកីឡាករ Luis Suarez។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Roberto Firmino 
  កីឡាករ Roberto Firmino 

បើទោះបីជាមានវ័យរាងជ្រេរបន្តិចមែនប៉ុន្តែ Suarez នៅតែបង្ហាញទម្រង់លេងបានល្អសម្រាប់ក្រុម Barcelona ដោយក្នុងរដូវកាលថ្មីនេះរូបគេស៊ុតបញ្ចូលទីបាន៦គ្រាប់ក្នុងចំណោម៨ប្រកួតកន្លងមក ប៉ុន្តែក្លិបនៅតែសម្លឹងរកមើលខ្សែប្រយុទ្ធវ័យក្មេង១រូបដើម្បីមកជំនួសកីឡាករវ័យ៣២ឆ្នាំរូបនេះដោយសារតែក្លិបមានការបារម្ភពីវ័យរបស់រូបគេ។

ក្លិបយក្សនៅអេស្ប៉ាញមួយនេះបានចំណាយលុយច្រើនក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះដោយពួកគេបានចំណាយលុយ១០៨លានផោន (ឬប្រហែល ១៣៦លានដុល្លារអាមេរិក) ទិញ Coutinho ពី Liverpool និងទិញកីឡាករ Ousmae Dembele ក្នុងតម្លៃ១១២លានផោន (ឬប្រហែល ១៤១លានដុល្លារអាមេរិក) ពី Dortmund ជាមួយនឹងពេលថ្មីៗនេះពួកគេក៏ទើបតែទិញបានកីឡាករ Antoine Griezmann ពី Atletico Madrid ក្នុងតម្លៃ១០០លានផោន (ឬប្រហែល​ ១២៦លានដុល្លារអាមេរិក) ផងដែរ។

  កីឡាករ Roberto Firmino ជាមួយនឹងពាន UCL
  កីឡាករ Roberto Firmino ជាមួយនឹងពាន UCL

ដោយយោងតាមកាសែត Mundo Deportivo បានអោយដឹងថាកីឡាករ Roberto Firmino ជាកីឡាករ១រូបដែលស្ថិតក្នុងបញ្ជីខ្សែប្រយុទ្ធដែល Barcelona ចង់បានក្នុងចំណោមខ្សែប្រយុទ្ធជាច្រើនទៀតរួមមានកីឡាករ Harry Kane, Marcus Rashford និង Kylian Mbappe ដែលអាចតម្រូវអោយ Barcelona ត្រៀមចាយលុយធំម្ដងទៀតក្នុងទីផ្សារដោះដូរកីឡាករខាងមុខនេះប្រសិនជាចង់បានកីឡាករណាមួយក្នុងចំណោមកីឡាករខាងលើនេះ៕

ប្រភព៖ Express

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T