T.O.P ឆ្លើយបកទៅវិញចំៗ ក្រោយមានអ្នកគាំទ្រម្នាក់ចូលទៅ Comment មិនចង់ឲ្យលោកត្រឡប់មកប្រឡូកក្នុងវិស័យសិល្បៈវិញ!

//s5.kh1.co/a3/a33d7bf139730188c0c910d27d41112fa55986b7.jpg
តារា & កម្សាន្ដ

 ១៤-តុលា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ប្រិយមិត្តប្រាកដជាធ្លាប់បានជ្រាបរួចមកហើយថា តារាចម្រៀងលោក T.O.P សមាជិកក្រុម Bing Bang ធ្លាប់មានព័ត៌មានមិនល្អជាច្រើន ដែលជះឥទ្ធិពលខ្លាំងទៅលើការងារសិល្បៈរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជារឿងទាំងនោះ កន្លងផុតទៅរយៈពេលយូរគួរសមហើយក៏ដោយ ប៉ុន្តែក៏នៅតែមានអ្នកគាំទ្រមួយចំនួន នៅមានអារម្មណ៍មិនពេញចិត្តចំពោះរឿងអតីតកាល របស់លោកដដែល។

ដោយកាលពីពេលថ្មីៗនេះ T.O.P បានផុសរូបផ្ទាំងគំនូរជាច្រើនសន្លឹក នៅក្នុងគណនីអ៊ីនស្តារក្រាម។ ជាមួយគ្នានេះផងដែរ ស្រាប់តែមានអ្នកគាំទ្រម្នាក់ ចូលទៅ Comment ដោយប្រើពាក្យមិនសមរម្យទៅកាន់លោកថា៖ 

«រៀនដឹងពីកំហុសខ្លួនឯងខ្លះ និងឈប់លេងអ៊ីនស្តារក្រាមទៅ ហើយកុំគិតថាចង់ត្រលប់មកប្រឡូកនៅក្នុងវិស័យសិល្បៈវិញឲ្យសោះ»

ជាក់ស្តែងបន្ទាប់ពីបានឃើញ Comment នេះ លោកបានឆ្លើយបកទៅវិញចំៗថា៖

«អូខេ! ព្រះអើយ! ខ្ញុំមិនដែលគិតថាចង់ត្រលប់ទៅប្រឡូកក្នុងវិស័យសិល្បៈវិញដូចគ្នា ហើយអ្នកក៏គ្រាន់តែមើលរូបសត្វទាំងអស់នេះទៅបានហើយ (លោកបានដាក់ Emoji រូបសត្វ) »។

ប៉ុន្តែក្រោយមក T.O.P ក៏បានលុប Comment ដែលលោកឆ្លើយតបទៅកាន់អ្នកគាំទ្រនោះតែម្តង។

យ៉ាងណាមិញក្រោយពី T.O.P បានលុប Comment អ្នកគាំទ្រជាច្រើននាំគ្នាសន្និដ្ឋានថា លោកប្រហែលជានៅមានចិត្តចង់ត្រលប់មកធ្វើការក្នុងវិស័យសិល្បៈវិញ ទើបបានជាលោកលុបចោលបែបនេះ៕​

សូមទស្សនារូបភាពខាងក្រោម៖

T.O.P
T.O.P
T.O.P
T.O.P
T.O.P
T.O.P
Comment ដែលលោកឆ្លើយឆ្លងជាមួយអ្នកគាំទ្រ
Comment ដែលលោកឆ្លើយឆ្លងជាមួយអ្នកគាំទ្រ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T