កំពូលតារាថៃ Boy Pakorn ធ្វើឱ្យពិព័រណ៍គ្រឿងពេជ្រកក្រើក ក្នុងការបង្ហាញខ្លួនលើកទី៣ នៅកម្ពុជា!

//s4.kh1.co/01/016e89b3aa8f5cca3f5c0e8f2da2352822669ada.jpg
តារា & កម្សាន្ដ

 ១៤-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ វត្តមានមកកាន់ប្រទេសកម្ពុជាជាលើកទី៣ របស់កំពូលតារាសម្ដែងថៃល្បីល្បាញលោក Boy Pakorn នៅតែធ្វើឱ្យមានការចាប់អារម្មណ៍ ក្នុងថ្ងៃបញ្ចប់នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍គ្រឿងពេជ្រ Chateau Des Gems កាលពីថ្ងៃទី១៣ តុលា ឆ្នាំ២០១៩។ គ្រាន់តែលោកដើរបង្ហាញម៉ូត និងបកស្រាយបទចម្រៀងមួយបទ មិនត្រឹមតែយុវវ័យដែលជាហ្វេនៗប៉ុណ្ណោះទេ ដែលស្រវាស្រទេញចាប់ដៃចាប់ជើងលោកសុំថតរូប សូម្បីតែភ្ញៀវកិត្តិយសវ័យកណ្ដាលៗ ក៏ចាប់ឱបលោកដោយក្ដីស្រលាញ់ និងគាំទ្រតារារូបនេះមិនណយដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  តារាសម្ដែងថៃលោក Boy Pakorn
  តារាសម្ដែងថៃលោក Boy Pakorn

លោកស្រី ម៉ៅ ពោរពេញ អគ្គនាយិកាហាងពេជ្រ Chateau Des Gems បានថ្លែងបញ្ជាក់ថា ពិធីបញ្ចប់ពិព័រណ៍លើកទី៦ របស់ហាង Chateau Des Gems នៅរាជធានីភ្នំពេញ អ្នកស្រីបានសម្រេចចិត្តអញ្ជើញតារាថៃលោក Boy Pakorn អមដោយវត្តមានតារាល្បីៗកម្ពុជាដូចជា អ្នកនាង យុគ ចិន្តា និងតារាម៉ូដែលល្បីៗជាច្រើនរូបដូចជា កញ្ញា ម៉ាក់ សែនសូនីតា ឱ្យបង្ហាញខ្លួន។ 

  កញ្ញា ម៉ាក់ សែនសូនីតា
  កញ្ញា ម៉ាក់ សែនសូនីតា
  ពិព័រណ៍គ្រឿងពេជ្រ Chateau Des Gems
  ពិព័រណ៍គ្រឿងពេជ្រ Chateau Des Gems

អ្នកស្រីអញ្ជើញលោក Boy Pakorn មកកម្មវិធីនេះក៏ដោយសារតែនៅក្នុងប្រទេសថៃ ក្រុមហ៊ុនពេជ្រ Chateau Des Gems ដែលមានទីតាំងនៅផ្សារ Icon Siam តារាថៃរូបនេះក៏ជាអ្នកតំណាងមួយរូបផងដែរ។ អ្នកស្រីថា សប្បាយចិត្តយ៉ាងខ្លាំង ដែលវត្តមានតារាថៃលោក Boy Pakorn ទទួលបានការគាំទ្រខ្លាំងពីបណ្ដាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី។



លោក Boy Pakorn
លោក Boy Pakorn

លោកស្រីថា ពិធីតាំងពិព័រណ៍របស់ហាងពេជ្រ Chateau Des Gems ដែលដំណើរការយ៉ាងជោគជ័យទាំង២ថ្ងៃនៅភ្នំពេញនេះ មិនខុសពីបង្ហាញពីសន្ទុះរីកចំរើននៃទីផ្សារពេជ្រនៅកម្ពុជានោះទេ ដោយសារតែក្នុងពិព័រណ៍ទាំងមូល Chateau Des Gems បានច្នៃឈុតដែលជាម៉ូតតែមួយៗលើលោកជាច្រើនឈុត ដោយមានទាំងឈុតតម្លៃជាងកន្លះលានដុល្លារ និងតម្លៃកប់ពពកជាច្រើនទៀតមិនអន់ជាងទីផ្សារពេជ្រនៅក្រៅប្រទេស។

  លោក Boy Pakorn
  លោក Boy Pakorn

កំពូលតារាសម្ដែងថៃលោក Boy Pakorn បញ្ជាក់ថា ធៀបនឹងដំណើរមកកាន់កម្ពុជាកាលពីពីរលើកមុន លោកថាលើកនេះមានអារម្មណ៍រំភើបជាង ដោយសារតែបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ពិព័រណ៍គ្រឿងពេជ្រធំនៅកម្ពុជា។ លោកថា គ្រឿងពេជ្រ Chateau Des Gems នៅក្នុងប្រទេសថៃមានការទទួលស្គាល់យ៉ាងខ្លាំង ដោយលោកក៏ជាហ្វេនយ៉ាងជាប់ចិត្តម្នាក់ដែរ។

យ៉ាងណាមិញលោកសម្ដែងអារម្មណ៍សោកស្ដាយ ដែលមកកម្ពុជាលើកណាក៏មិនដែលបានដើរកម្សាន្ត ដោយមកពេលព្រឹកទៅវិញពេលល្ងាច ខណៈដែលដំណើរមកម្ពុជាលើកនេះក៏មិនខុសមុន ព្រោះសម្រាកតែមួយយប់ ក៏ត្រលប់ទៅថៃវិញពេលព្រឹក៕

អ្នកនាង យុគ ចិន្តា
អ្នកនាង យុគ ចិន្តា
  ពិព័រណ៍គ្រឿងពេជ្រ Chateau Des Gems
  ពិព័រណ៍គ្រឿងពេជ្រ Chateau Des Gems
  ពិព័រណ៍គ្រឿងពេជ្រ Chateau Des Gems
  ពិព័រណ៍គ្រឿងពេជ្រ Chateau Des Gems
  ពិព័រណ៍គ្រឿងពេជ្រ Chateau Des Gems
  ពិព័រណ៍គ្រឿងពេជ្រ Chateau Des Gems
  ពិព័រណ៍គ្រឿងពេជ្រ Chateau Des Gems
  ពិព័រណ៍គ្រឿងពេជ្រ Chateau Des Gems
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T