គ្រាន់តែសម្រាលកូនដំបូង Love Riya ត្រូវបានសម្ភពប្រជែងគ្នា!

//s5.kh1.co/d1/d1bab50d7a23a829a2ef6e49ea5832135d24ef85.jpg
តារា & កម្សាន្ដ

 ១៤-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ រូបភាពប៉ុន្មានសន្លឹក ដែលបានបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់តារាហ្វេសប៊ុក Love Riya និងស្វាមី បានធ្វើឱ្យហ្វេនៗរបស់អ្នកទាំងពីរចាប់អារម្មណ៍យ៉ាងខ្លាំង។ ប្រភពផ្លូវការបញ្ជាក់ថា ព្រោះតែកេរ្តិ៍ឈ្មោះតារាហ្វេសប៊ុករូបនេះ ត្រូវបានមន្ទីរសម្ភពជាច្រើនប្រជែងគ្នាផ្ដល់សេវាមិនគិតថ្លៃ ខណៈដែលស្វាមីអ្នកនាងបានបង្ហោះថា ភរិយា និងកូនស្រីរបស់លោកជោគជ័យដោយសុវត្ថិភាពហើយនៅក្នុងសម្ភព អរៀនដា

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ហេន ឌ្រី ស្វាមីអ្នកនាង Love Riya បានថ្លែងបញ្ជាក់ថា ភរិយារបស់លោក គ្រាន់តែជិតគ្រប់ខែភ្លាម មានខាងមន្ទីរពេទ្យឯកជនមួយចំនួនទាក់ទងឱ្យទទួលសេវាកើត និងថែទាំដោយឥតគិតថ្លៃតែម្ដង ប៉ុន្តែលោក និងភរិយាសម្រេចចិត្តមកធ្វើការវះកាត់នៅមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា មុនពេលសម្រាលកូន ភរិយារបស់លោកជោគជ័យនៅ អរៀនដា នៅជិតស្ថានទូតឥណ្ឌូនេស៊ី ខាងក្រោយក្រសួងមហាផ្ទៃ។

លោកថាភរិយារបស់លោកប្រុងសម្រាលដោយធម្មជាតិទេ តែដោយសារតែអ្នកនាងមានទឹកភ្លោះមិនគ្រប់គ្រាន់ ទើបសម្រេចវះកាត់ ដោយកូនស្រីរបស់លោកសម្រាលដោយវះកាត់នៅវេលាម៉ោង១១ និង១១នាទីយប់ ថ្ងៃសៅរ៍ទី១២ តុលា ឆ្នាំ២០១៩។

លោក និងភរិយា បានសម្រេចចិត្តដាក់ឈ្មោះកូនស្រីថា សារី រ៉ូហ្សាណា ដែលឈ្មោះមួយនេះ ត្រូវបានអ្នកគាំទ្រសរសើរថាពីរោះ ក្រោយពេលលោកបង្ហោះជាសាធារណៈ៕

អ្នកនាង Love Riya 
អ្នកនាង Love Riya 
អ្នកនាង Love Riya 
អ្នកនាង Love Riya 
អ្នកនាង Love Riya និងស្វាមី 
អ្នកនាង Love Riya និងស្វាមី 
ស្វាមី និងកូនស្រី អ្នកនាង Love Riya
ស្វាមី និងកូនស្រី អ្នកនាង Love Riya
កូនស្រី អ្នកនាង Love Riya
កូនស្រី អ្នកនាង Love Riya
  មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា 
  មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា 
  មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា 
  មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា 
  មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា 
  មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា 
  មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា 
  មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា 
  មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា 
  មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា 
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T