ស្ងាត់ៗ!!! Chanyeol ធ្វើឲ្យJi Chang Wook ភ្ញាក់ផ្អើលដោយបានបញ្ជូនកាដូទៅដល់កន្លែងថត

//s4.kh1.co/f9/f9e5aed15b35f51a318f2f6649209122ef3b54f9.jpg
តារា & កម្សាន្ដ

 ១៤-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

កូ​រ៉េ​ខាង​ត្បូង៖ គេឃើញ​ថា​កាលពី​ថ្ងៃ​ទី​១១ ខែ​តុលា​កន្លង​ទៅ​នេះ​ តារាសម្តែង​ប្រុស​ឈាន​មុខ​Ji Chang Wook បាន​ធ្វើ​ការ​បង្ហោះ ​ក្នុង​Instagram របស់​ខ្លួន​ដោយ​បាន​បង្ហាញ​ពីអារម្មណ៍​ដឹង​គុណ​ បន្ទាប់ពី​Chanyeol បាន​បញ្ជូន​រថយន្ត​កាហ្វេ​ ទៅ​ដល់​កន្លែង​ថត ​ដោយ​ផ្ទាល់​របស់​ខ្លួន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង​កាលពី​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​តារាសម្តែង​ប្រុស​Ji Chang Wook បាន​នឹង​កំពុង​តែ​ថត​រឿង​ភាគ​ថ្មី ​ឲ្យស្ថានីយ​ទូរទស្សន៍​tvN ដែល​រឿង​ថ្មី​នេះ​មាន​ ចំណង​ជើង​ថា “Melting Me Softly”។ ​បន្ទាប់​ពី​បាន​ទទួល​បាន ​រថយន្ត​កាហ្វេជា​កាដូ​លើក​ទឹក​ចិត្ត​ពី​Chanyeol រួច​ហើយ ​តារាប្រុសរូប​នេះ​ក៏បាន​បង្ហោះ​រូប ​រួម​នឹង​ការ​សរសេរ​បន្ថែម​ថា៖

 “អរគុណ​ Chanyeol” រួម​ជាមួយ​នឹង​រូប​បេះ​ដូង​ អម​ជាមួយ​គ្នានោះ​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរថា​ រថយន្ត​កាហ្វេ​នោះ​បាន​ផ្ញើរ​ដោយ​Chanyeol ដោយ​បាន​ភ្ជាប់​ជាមួយ​នឹង​រូប​របស់​Ji Chang Wook និងសារ​ដែល​បាន​សរសេរថា៖

“សំណាង​ល្អ​ដល់ ​’Melting Me Softly’!! ហើយ​សូម​សំណាង​ល្អ​ ទៅ​ដល់​បង​ប្រុស​Chang Wook!! ពី​Chanyeol សមាជិកក្រុម​EXO”។ 

ចំណែក​ឯអក្សរ​នៅ​លើ​ផ្ទាំង​ ខាង​លើ​ក៏​បាន​សរសេរ​ថា៖

 “សូម​រំសាយ​ការ​ហត់​នឿយ​របស់​អ្នក​ ជាមួយ​នឹង​អាហារ​សម្រន់ ​ក៏​ដូចជា​កាហ្វេដ៏ឆ្ងាញ់​ទាំង​នេះ” ៕

Ji Chang Wook 
Ji Chang Wook 
Chanyeol
Chanyeol
រថយន្ត​កាហ្វេដែល​Chanyeol បាន​ផ្ញើទៅ​ឲ្យ​Ji Chang Wook

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T