ហេតុតែចង់អោយកូនមានមិត្តប្រុសនឹងគេ ម្តាយម្នាក់សុខចិត្តធ្វើអ្វីគ្រប់យ៉ាង ប៉ុន្តែការថតកូនងូតទឹក បង្ហោះចូល អិនធើណិត ដើម្បីជួយស្វែងរក មិត្តប្រុសអោយកូននោះ វាមិនដូចជាហួសហេតុ ពេកទៅហើយទេ​អី ? រឿងរ៉ាវទាំងនេះ ត្រូវបានកើតឡើងនៅប្រទេសចិន តាមប្រភពព័ត៌មានបានអោយដឹងថា ម្តាយម្នាក់នោះបាននិយាយថា កូនរបស់គាត់ អាយុ ២៦ ឆ្នាំហើយនៅមិនទាន់មានប្តីនឹងគេទៀត គាត់ចង់អោយកូនស្រីតែមួយរបស់គាត់មាន អនាគតល្អ មានប្តីត្រឹមត្រូវ ហើយគាត់ចង់មានចៅពរ ខ្លាំងណាស់ ទើបគាត់បានសម្រេចចិត្ត ថតកូនស្រីរបស់គាត់ហើយ បង្ហោះចូលអិនធើណិត ដើម្បីអោយគេឃើញ ហើយគាត់បានដាក់លេខទូរស័ព្ទកូនស្រីរបស់ គាត់ដើម្បីអោយគេទាក់ទង ទៀតផង។ ចំនែកឯកូនស្រីរបស់ គាត់បាននិយាយថា តាមពិតទៅនាងស្មានតែម្តាយ របស់នាងថតទុកមើលលេង តែប៉ុន្នោះមិនបានដឹងថា គាត់បានយកវីដេអូនេះ ទៅបង្ហោះចូលអិនធើណិត អញ្ចឹងទេ។

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះម្តាយម្នាក់នេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]