Neymar របួសទៀតហើយ ប៉ុន្តែលើកនេះ របួសនៅលើទឹកដីអាស៊ីអាគ្នេយ៍

//s4.kh1.co/63/63d51cdadc3a42397f85d55f10b0d764c9ac9862.jpg
កីទ្បា

 ១៤-តុលា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

សិង្ហបុរី៖ ខ្សែប្រយុទ្ធ Neymar ត្រូវបានផ្លាស់ប្ដូរចេញភ្លាមៗនិងជំនួសវិញដោយ Philippe Coutinho នៅនាទី១២ ដោយសារតែបញ្ហារបួសក្នុងការប្រកួតមិត្តភាពរវាងប្រេស៊ីល និងនីហ្សេរីយ៉ា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=366,q=100/4a/4af0b0940f7834e0624c7871f619c63ccc13ce2d.jpg

ខ្សែប្រយុទ្ធរបស់ Paris Saint-Germain រូបនេះទំនងជាអាចនឹងមានបញ្ហារបួសសាច់ដុំភ្លៅខាងឆ្វេង។ ខណៈរយៈពេលដែលនឹងត្រូវសម្រាកព្យាបាលមិនទាន់បញ្ជាក់ច្បាស់នៅឡើយ ដោយរង់ចាំការពិនិត្យរបស់ក្រុមគ្រូពេទ្យជម្រើសជាតិប្រេស៊ីល និងត្រឡប់ទៅពិនិត្យនៅបារាំងម្ដងទៀត។

យ៉ាងណា Neymar អាចនឹងខកខានក្នុងការបង្ហាញខ្លួនឲ្យ PSG ២ប្រកួតគឺមួយប្រកួតក្នុងពានរង្វាន់ Ligue1 ជាមួយ Nice និងមួយប្រកួតទៀតក្នុងពានរង្វាន់ Champions League ជាមួយ Club Brugge នៅថ្ងៃទី២២ ខែតុលានេះ។

https://s6.kh1.co/__image/w=650,h=366,q=100/8a/8abd1447b17c9d0f87bfaba9e577d8565c6cb7f4.jpg

ឲ្យដឹងដែរថា ប្រេស៊ីល បានប្រកួតមិត្តភាពស្មើគ្នា ១ទល់នឹង១ ជាមួយនឹងក្រុមមកពីអាហ្រ្វិកនីហ្សេរីយ៉ា នៅប្រទេសសិង្ហបុរី ក្នុងពហុកីឡដ្ឋានជាតិរបស់សិង្ហបុរីកាលពីម្សិលមិញ៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T