ចុម! បុរសម្នាក់អុកឡុកពេញព្រលានយន្ដហោះ ក្រោយពីខកខានការហោះហើរ ដោយសារ រវល់អង្គុយផឹកស្រាភ្លេចខ្លួន (មានវីដេអូ)

//s5.kh1.co/d4/d4efde302351ceb2d3e3e75311a5102c47eb1b24.jpg
សង្គម

 ១៤-តុលា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

រុស្ស៊ី៖ ថ្មីៗកន្លងទៅនេះ បុរសជាអ្នកដំណើរម្នាក់ បានបង្កភាពរញ៉េរញ៉ៃក្នុងព្រលានយន្ដ ក្រោយពីខកខានការហោះហើរ​។ ហេតុការណ៍នេះបានកើតឡើងនៅព្រលានយន្ដហោះ Sheremetyevo ក្នុងទីក្រុង Moscow ប្រទេសរុស្ស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុ បុរសរូបនោះ (មិនបញ្ចេញអត្តសញ្ញាណ) បានអង្គុយផឹកស្រាក្នុងហាងមួយកន្លែងដែលនៅក្បែរព្រលានយន្ដហោះ ជាហេតុបណ្ដាលឲ្យភ្លេចខ្លួន ខកខានការហោះហើរ។

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា បុរសនោះ ក្រោយពីដឹងថាជើងហោះហើរចេញចោលរួចមក គាត់បានព្យាយាមបើកទ្វារច្រកចេញដំណើរជាច្រើនដង ប៉ុន្ដែមិនបានសម្រេច។ គាត់ក៏ដើរទៅទាត់ផ្លាកសញ្ញា បណ្ដាលឲ្យខ្លួនគាត់ផ្ទាល់ដួលទៅលើឥដ្ឋ។ បន្ទាប់មក គាត់ស្ទុះទៅកាច់បំបាក់កុំព្យូទ័រ និងបោកក្ដារចុចដែលនៅជិតនោះទៀតផង។ ឃើញដូច្នេះ សន្ដិសុខក៏បានមកដល់ដើម្បីបញ្ឈប់សកម្មភាព ដោយចាប់ក្រវួចបុរសនោះផ្ដួលទៅលើឥដ្ឋ។

ប្រភពបានបន្ថែមថា បុរសនោះមានជាតិស្រវឹងក្នុងខ្លួនខ្ពស់ ទើបបណ្ដាលឲ្យគាត់មិនអាចគ្រប់គ្រងកំហឹងរបស់ខ្លួនបែបនេះបាន។

យ៉ាងណាមិញ ក្រោយពីកើតហេតុខាងលើនេះរួចមក បុរសនោះត្រូវបានចាប់ឃាត់ខ្លួនពីបទបង្កភាពចលាចលផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T