ញយដងណាស់! មិនមែនជាលើកទី១ តែជាលើកទី២​ហើយដែលYoona បានជួបប្រទះនូវរឿងបែបនេះ

//s6.kh1.co/59/595f71c430db9c7887f874bdfec65ec49002d467.jpg
តារា & កម្សាន្ដ

 ១៣-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូ​រ៉េ​ខាងត្បូង​៖ កាល​ពី​ពេល​ថ្មីៗ​នេះ​Yoona សមាជិកក្នុង​ក្រុម​ចម្រៀង​នារី​Girl Generation បាន​បង្ហាញ​ពី​ភាព​ភ័យខ្លាច ​ក៏​ដូចជា​បង្ហាញ​ពី​ភាព​ស្រណុក​នៅ​ក្នុង​ខ្លួន​ ​​ពេល​ដែល​បណ្តាញ​សង្គម​របស់​នាង​ ត្រូវ​បាន​ជនអនាមិកលួច​​ចូលhack ជា​​ជា​ថ្មី​ម្តង​ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាល​ពី​ថ្ងៃទី​១២ ខែ​តុលា​កន្លង​ទៅ​នេះ​Yoona បាន​ធ្វើ​ការ​បង្ហោះ​story ក្នុង​គណនី​Instagram ផ្លូ​វការ​របស់​នាង​ដោយ​បាន ​សរសេរ​បន្ថែម​ពី​លើ​នោះ​ទៀត​ថា៖

 “រឿង​នេះ​ធ្លាប់​បាន​កើត​ឡើង ​ម្តង​រួចមក​ហើយ។ ខ្ញុំ​មិន​អាច​​ចូល​​ទៅ​ក្នុង ​គណនី​របស់​ខ្ញុំ​ជាថ្មី​ ម្តង​ទៀត​ហើយ ។ តើ​ខ្ញុំ​គួរ​សម្រេច​ចិត្ត​ធ្វើ​យ៉ាង​ណា ដើម្បី​កុំ​ឲ្យ​រឿង​ដែល​គួរ​ឲ្យ​ខ្លាច ​និង​មិនមាន​ផាសុខ​ភាព​បែប​នេះ ​កើត​ឡើងមក​ជា​ថ្មីម្តង​ទៀត​។សូម​ជួយ​ការពារ​ខ្ញុំ​ផង។”

គួរបញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​គណនីInstagram របស់​តារាចម្រៀង​ស្រី​រូប​នេះ​គឺ​ធ្លាប់​បាន​គេ​hack ចូល​ម្តង​រួច​មកហើយ។ ជាក់​ស្តែង រឿង​បែប​នេះ​គឺ ​តែង​តែ​បាន​កើត​ឡើង​ទៅ​លើ ​​តារា​ល្បី​ៗ​ភាគ​ច្រើន​កន្លង រួច​មកហើយ​ផង​ដែរ៕​ ហើយ​ភាគ​ច្រើន​ពួកគេ​ក៏​តែង​តែ ​ចង់​ឲ្យ​អ្នក​ដែល​ព្យាយាម​Hack យក​គណនី​បណ្តាញ​សង្គម​របស់​ពួកគេ​ យក​មក​គ្រប់​គ្រង​ទាំង​អស់នោះ អា​ច​គោរពនិង​យល់​ពី ​ភាព​ឯក​ជន​ភាព​របស់​ពួកគេ​ផង​ដែរ៕ ​

Yoona 
Yoona 
Yoona 
Yoona 
Yoona 
Yoona 
story ដែល​Yoona បាន​បង្ហោះ
story ដែល​Yoona បាន​បង្ហោះ
Story ដែល​Yoona បាន​បង្ហោះ
Story ដែល​Yoona បាន​បង្ហោះ
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T