មកខ្មែរម្តងណាក៏ដូចម្តងណា Boy Pakorn រួសរាយ ដាក់ហ្វេនខ្លាំង គួរឲ្យស្រលាញ់ម្ល៉េះទេ!

//s4.kh1.co/0b/0b37716daad2106fad396527cf87653a7a2afb0e.jpg
តារា & កម្សាន្ដ

 ១៣-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ អាចនិយាយបានថា ច្រើនដង ដែលតារាប្រុសមុខស្រស់ លោក Boy Pakorn បានបង្ហាញវត្តមាននៅប្រទេសកម្ពុជា ហើយកាលពីប៉ុន្មាននាទីមុននេះ លោក ក៏បានធ្វើឲ្យហ្វេនភ្ញាក់ផ្អើលជាថ្មី នៅក្នុងព្រលានយន្តហោះភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់ជាងនេះទៅទៀត រាល់ពេលលោក បានមកដល់ប្រទេសកម្ពុជាម្តងណា លោកតែងបង្ហាញកាយវិការ ជាមួយនឹងហ្វេនៗជាច្រើន ជាពិសេស ថែមទាំងSelfie ជាមួយហ្វេន បានមួយចំនួនផងដែរ ដែលធ្វើឲ្យ មនុស្សជាច្រើន ច្រណែននឹងពួកគេ​ដែលបានថតជាមួយនឹងអាយដល។

ក្នុងនោះដែរ មុនពេលលោក បានមកដល់ប្រទេសខ្មែរ លោកបានដាក់ Story ក្នុង បណ្តាញសង្គម អ៊ីនស្តារក្រាម តាំងពីពេលចេញដំណើរ រហូតមកដល់ ដែលស្តែងឲ្យឃើញថា ចរិតរបស់លោក មានភាពរួសរាយ និងមានអារម្មណ៍ថា សប្បាយចិត្តជាខ្លាំង នៅពេលបានមកលេងប្រទេសខ្មែរម្តងៗ។

យ៉ាងណាមិញ វត្តមានរបស់Boy Pakorn ដែលបានមកដល់ប្រទេសខ្មែរថ្ងៃនេះ គឺលោក នឹងត្រូវចូលរួមជាតារាកិត្តិយស នៅក្នុងពិព័រណ៌គ្រឿងពេជ្រ Chateau Des Gems ហើយហ្វេននឹងរង់ចាំមើលថា តើនៅពេលនោះ រូបលោក នឹងស្រស់សង្ហាយ៉ាងណាទៅ ពេលនៅឆាក៕

រូបភាពពី៖ ThaiStar Lover

Boy Pakorn
Boy Pakorn
Boy Pakorn
Boy Pakorn
ហ្វេនដែលលោកបានSelfieជាមួយ
ហ្វេនដែលលោកបានSelfieជាមួយ
ហ្វេនដែលលោកបានSelfieជាមួយ
ហ្វេនដែលលោកបានSelfieជាមួយ
លោកបង្ហោះនៅក្នុង Story IG
លោកបង្ហោះនៅក្នុង Story IG
លោកបង្ហោះនៅក្នុង Story IG
លោកបង្ហោះនៅក្នុង Story IG
លោកបង្ហោះនៅក្នុង Story IG
លោកបង្ហោះនៅក្នុង Story IG
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T