អីយ៉ា! មិនស្មានថាតារាប្រុសជើងចាស់ Leeteuk មានភាពស្និទ្ធស្នាលជាមួយប៉ាម៉ាក់ J Hope ដល់ម្លឹង

//s4.kh1.co/ce/ce24360309da44150633c90fcff3062fb3cfcaca.jpg
តារា & កម្សាន្ដ

 ១៣-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗនេះ នៅក្នុងឈុតមួយនៃកម្មវិធី Know Bros តារាប្រុសជើងចាស់ Leeteuk សមាជិកក្រុម Super Junior បានចែករំលែកពីរឿងមួយ ដែលធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្នុងនាមជាតារាចម្រៀងជើងចាស់ និងជាពិធីករល្បីឈ្មោះម្នាក់ Leeteuk ទទួលបានការស្រលាញ់ និងការគាំទ្រយ៉ាងច្រើនពីសំណាក់ជនជាតិកូរ៉េស្ទើរតែគ្រប់វ័យ។ ហេតុដូច្នេះហើយ មិនចម្លែកចិត្តនោះទេ ដែលលោកមានហ្វេនជាមនុស្សវ័យចំណាស់យ៉ាងច្រើន។

ប៉ុន្តែក្នុងចំណោមហ្វេនៗវ័យចំណាស់របស់ LeeteukLeeteuk ក្នុងនោះក៏មាន ឪពុកម្ដាយរបស់សមាជិកក្រុមចម្រៀងប្រុស ដែលកំពុងតែល្បីឈ្មោះទូទាំងពិភពលោកផងដែរ នោះគឺឪពុកម្ដាយរបស់ J Hope សមាជិកក្រុម BTS។

Leeteuk បានបង្ហើបថា លោកទទួលបានការអញ្ជើញឲ្យទៅបរិភោគអាហារជុំគ្នាជាមួយ ឪពុកម្ដាយរបស់ J Hope ថែមទៀតផង។ Leeteuk បានបន្ថែមថា ឪពុកនិងម្ដាយរបស់ J-Hope បានបង្ហាញអារម្មណ៍រំភើបដែលបានជួបលោក ហើយថែមទាំងប្រាប់ទៀតថា កូនប្រុសរបស់ពួកគាត់ជាអ្នកគាំទ្រដ៏ធំរបស់ Super Junior ទៀតផង។

មិនត្រឹមតែប៉ុណ្ណឹងទេ ពួកគាត់បានផ្តល់នូវការលើកទឹកចិត្ត មកកាន់ Leeteuk យ៉ាងខ្លាំងផងដែរ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Leeteuk
រូបភាព Leeteuk
រូបភាព Super Junior
រូបភាព Super Junior
រូបភាព J-Hope
រូបភាព J-Hope
រូបភាព J-Hope
រូបភាព J-Hope
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T