មិនប្រាប់ក៏ដឹង Jimin រំភើបប៉ុណ្ណា ពេលសមាជិកនិងហ្វេនជាង ៧ម៉ឺននាក់ច្រៀងជូនពរថ្ងៃកំណើតបែបនេះ (មានវីដេអូ)

//s4.kh1.co/f6/f67115bb317279ae62341915126c549258d0d44b.jpg
តារា & កម្សាន្ដ

 ១៣-តុលា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ នៅក្នុងអំឡុងពេលនៃការប្រគុំតន្រ្តីរបស់ BTS នៅឯទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីពេលថ្មីៗនេះ សមាជិកម្នាក់គឺ Jimin ត្រូវបានក្រុមអ្នកគាំទ្រ និងសមាជិកក្នុងក្រុមពញ្ញាក់អារម្មណ៍យ៉ាងខ្លាំង នៅកណ្ដាលឆាក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា Jimin មានការភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំង ខណៈពេលដែលសមាជិកក្រុមទាំង៦ រួមទាំងអ្នកគាំទ្រជាង ៧ម៉ឺននាក់ ស្រាប់តែច្រៀងចម្រៀងជូនពរថ្ងៃកំណើតមកកាន់លោក។

ជាការពិតណាស់ នៅថ្ងៃទី១៣ ខែតុលានេះ គឺជាថ្ងៃកំណើតរបស់ Jimin ប៉ុន្តែតារាប្រុសរូបនេះ ហាក់ដូចជាភ្លេចថ្ងៃកំណើតរបស់ខ្លួនឯង ព្រោះតែរំភើបនឹងការមកប្រគំតន្រ្តីលើកដំបូង នៅលើទឹកដីប្រទេសអារ៉ាប់ប៊ីសាអូឌីតនេះ។

ក្រោយពេលដែលលឺឈ្មោះរបស់ខ្លួនឯង ស្រាប់តែលោកបើកភ្នែកធំៗ ហើយសួរបញ្ជាក់តែម្ដងថា តើច្រៀងចម្រៀងនេះឲ្យលោកពិតមែនឬ? ដោយទប់អារម្មណ៍មិនបាន Jimin ក៏ស្រាប់តែរត់ពេញឆាកដោយក្ដីរំភើប សូម្បីតែនិយាយអរគុណទៅកាន់ហ្វេនៗ ក៏និយាយដោយទឹកភ្នែករលីងរលោងដែរ។

បន្ទាប់ពីការប្រគុំតន្រ្តីបានបញ្ចប់ Jimin បានធ្វើការ Live វីដេអូ ចែករំលែកអារម្មណ៍រំភើប ទៅកាន់ហ្វេនៗផងដែរ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម ៖ 

រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T