ឡៅ ចន្រ្ទា ទាត់មិនប្រណីធ្វើឲ្យ កីឡាករអ៊ីរ៉ង់ខូចដៃត្រឹមទឹកទី៣ (មានវីដេអូ)

//s4.kh1.co/fe/fe3171a2f7760847c478ba3aa3a0d95c003f2bb1.jpg
កីទ្បា

 ១៣-តុលា-២០១៩ ១១ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖​ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ័ទូរទស្សន៍ CNC កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ អ្នកប្រយុទ្ធគុនខ្មែរមកពីក្លិបឆ័ត្រយោង៩១១ កីឡាករ ឡៅ ចន្រ្ទា បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីអាស៊ីខាងលិចប្រទេសអ៊ីរ៉ង់ Ahmadnezhad Resa ដោយបានទាត់ឲ្យបោះបង់ការប្រកួតក្នុងទឹកទី៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម។ ការប្រកួតក្នុងទឹកទី១ កីឡាករទាំងពីរមិនសូវជាចេញក្បាច់អ្វីគួរឲ្យកត់សម្គាល់នោះទេ។ យ៉ាងណាចូលដល់ទឹកទី២ ឡៅ ចន្រ្ទា ចាប់ផ្ដើមចេញជើងទាត់ធ្ងន់ៗទៅលើកីឡាករអ៊ីរ៉ង់ ធ្វើឲ្យលោកអាជ្ញាកណ្ដាលរាប់ទៅលើអ៊ីរ៉ង់នៅចុងទឹក និងកក្រើកពេញស្ទូឌីយោតែម្ដង។ ការប្រកួតអូសបន្លាយដល់ទឹកទី៣ ចន្រ្ទា នៅតែបន្តទាត់ទៅលើកីឡាករអ៊ីរ៉ង់ឲ្យរាប់ ២ដងទៀត មុននឹងលោកអាជ្ញាកណ្ដាលសម្រេចបញ្ឈប់ការប្រកួតតែម្ដង៕

ចង់ឃើញ ឡៅ ចន្រ្ទា ប្រើរន្ទះជើង ធ្វើឲ្យកីឡាករអ៊ីរ៉ង់ខូចដៃយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T