Hyojung យំខ្លាំង ពេលដែលនិយាយរឿងក្នុងចិត្តជាមួយនឹងរៀមច្បងPark Bom

//s5.kh1.co/17/177dc2241002423baef6bf5b3ba7efc0f2b3d46a.jpg
តារា & កម្សាន្ដ

 ១៣-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

កូ​រ៉េ​ខាង​ត្បូង​៖ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក្នុង ​កម្ម​វិធី​Queendom របស់​Mnet ពេលនោះ​Park Bom បាន​សួរ​ទៅ​កាន់​Hyojung សមាជិក​ក្រុមOh My Girl ​ថា​តើ​នាង​ធ្លាប់​មា​ន​ពេល​ដែល ​ពិបាក​តែ​ម្នាក់​ឯង​គ្មាន​អ្នក​ដឹង​ ហើយ​ធ្លាប់​មាន​អារម្មណ៍​ថា ​គ្មាន​នរណា​ម្នាក់​អាច​ជួយ​នាង​បាន ​​បើ​ទោះ​បីជា​នាង​ត្រូវការ​ដែរ​ឬទេ​?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុង​ពេលនោះ​Hyojung បាន​ឆ្លើយ​តប​ ដោយ​បាន​និយាយ​ថា ​នាង​ពិត​ជា​​ព្យា​យាមបំភ្លេច​នៅ ​ការ​ចង​ចាំ​អាក្រក់​ទាំង​នោះ​ខ្លាំង​ណាស់។ នាង​ក៏​បានបន្ត​​ទៀត​ផង​ដែរថា ​ទោះ​ប្បី​នៅ​ពេល​ដែល​ កាលពី​ពេល​ ​ដែល​នាង​នៅ​ពី​ក្មេង​ នាងបាន​​ព្យាយាម​ធ្វើការ​បក​ប្រែ​អ្វីៗ ដែល​បាន​កើត​ឡើង​ ទៅ​ជា​រឿង​ដែល​ល្អៗ​សម្រាប់​នាង បើ​ទោះ​បី​ជា​វា​មិន​ល្អ​ក៏​ដោយ​ ហើយ​ប្រើ​ការ​ស្រមើ​ស្រមៃ ​ត្រឡប់​ទៅ​ជាការ​ចង​ចាំ​នៅ​រឿង​ល្អៗវិញ​។ នាង​ក៏​បាន​និយាយ​ទាំង​ ​ទឹក​ភ្នែក​ចេញ​មក នៅ​ចំពោះ​មុខ​Park Bom។

ជាក់​ស្តែង​ ក្នុង​ពេល​ដែល​ កំពុង​តែ​ផ្តល់​បទសម្ភាសន៍ ​ជា​មួយ​ក្រុម​ផលិតករនោះ​ Hyojung បាន​និយាយ​បន្ថែម​ទៀត​ថា៖

 "ខ្ញុំ​តែ​ង​តែ​មានអារម្មណ៍​ថា ​គឺ​ខ្ញុំ​មានតែ​ខ្លួន​​ឯងម្នាក់​។ ខ្ញុំ​តែង​តែ​ចង់​ឲ្យ ​មនុស្សគ្រប់​គ្នា​​ចូល​ចិត្ត​ខ្ញុំ​ តាំង​ពីខ្ញុំ​​នៅជា​កូន​ក្មេងមក​ម្ល៉េះ ហើយ​បើ​សិន​ជា ​ពួក​គេ​មិន​ចូល​ចិត្ត​ខ្ញុំទេ​នោះ​ ​ខ្ញុំ​នឹង​ស្តី​បន្ទោស​ខ្លួន​ឯង​ ជាមិន​ខាន​នោះ​ទេ។ ខ្ញុំ​តែង​តែ​គិត​ថា ​ខ្ញុំ​ឯកា​ខ្លាំង​ណាស់​ ពី​ព្រោះ​ខ្ញុំ​ត្រូវ​តែ​ស្រលាញ់​ខ្លួន​ឯង​ បើ​ទោះ​បីជា​ខ្ញុំ​មិន​ចង់​ក៏​ដោយ​"។

ក្នុង​ពេល​ជាមួយ​គ្នា​នោះ​​Park Bom ដែល​អង្គុយ​ក្បែរនោះ​​ក៏​បាន​ បង្ហាញ​​ពី​ការ​យក​ចិត្ត​ទុក​ដាក់ ​នឹង​សម្តែង​ពី​អារម្ម​ណ៍ ​យល់​យ៉ាងច្បាស់​​​នៃ​ភាពឯកា ដែល​Hyojung ធ្លាប់​បាន​ជួប​ប្រទះ​ ជាមួយ​នឹង​​ទឹក​ភ្នែក រួម​ទាំង​ការ​​បង្ហាញ​ នៅ​​ភាព​កក់​ក្តៅ​ទៅ​ឲ្យ​​គ្នាទៅ​វិញ​ទៅមក​ផង​ដែរ៕​​

Hyojung 
Hyojung 
Hyojung  
Hyojung  
Hyojung 
Hyojung 
Park Bom
Park Bom
Hyojung និង​Park Bom 
Hyojung និង​Park Bom 
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T