ពុទ្ធោ! បុរសម្នាក់បានធ្លាក់ស្លាប់ ក្រោយលោតពីលើឧទ្ធម្ភាគចក្រកម្ពស់ជាង៨០០ម៉ែត្រ ព្រោះតែចុចឆ័ត្រយោងមិនចេញ (មានវីដេអូ)

//s5.kh1.co/db/db7a238c62128e17e019c188d3b3d6149752fd18.jpg
សង្គម

 ១៣-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

រុស្ស៊ី៖ ថ្មីៗកន្លងទៅនេះ បុរសជនជាតិរុស្ស៊ីម្នាក់ត្រូវបានធ្លាក់ស្លាប់ភ្លាមៗ ក្រោយលោតពីលើឧទ្ធម្ភាគចក្រកម្ពស់៨០០ម៉ែត្រ ព្រោះតែខុសបច្ចេកទេសឆ័ត្រយោងចុចមិនចេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា បុរសរូបនោះមានឈ្មោះថា Mikhail Prokhorov អាយុ៣៥ឆ្នាំ គឺជាសមាជិកនៃក្រុមជួយសង្គ្រោះលោតឆ័ត្រយោង។ សម្រាប់ការលោតឆ័ត្រយោងពីលើអាកាសគឺគាត់បានទទួលជោគជ័យចំនួន៣៤ដងមកហើយ។

យោងតាមវីដេអូដែលត្រូវបានគេថតនិងយកទៅបង្ហោះនៅលើបណ្ដាញអ៊ិនធើណែត បង្ហាញឲ្យឃើញថា លោក Mikhail បានត្រៀមលោតឆ័ត្រយោងលើកទី៣៥របស់គាត់ នៅលើឧទ្ធម្ភាគចក្រកម្ពស់ ២,៦២៥ហ្វីត (៨០៣ម៉ែត្រ)។ លុះពេលដែលគាត់បានលោតចុះ ស្រាប់តែឆ័ត្រយោងមិនដំណើរការ។ គាត់ក៏បានព្យាយាមចុចឆ័ត្រយោងបម្រុងមួយទៀត ប៉ុន្ដែវាជាប់គាំងដូចគ្នា បណ្ដាលឲ្យគាត់ធ្លាក់បោកទៅលើដីស្លាប់ភ្លាមៗ។

ក្រោយពីកើតហេតុរួចមក សាកសពរបស់លោក Mikhail ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើកោសល្យវិច័យ។ ហើយជុំវិញករណីការស្លាប់នេះ ខាងប៉ូលិសនឹងធ្វើការស៊ើបអង្កេតបន្ដ ដើម្បីបញ្ជាក់ថាលោក Mikhail តែងតែហ្វឹកហាត់ជាប្រចាំឬយ៉ាងណា៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

លោក Mikhail Prokhorov
លោក Mikhail Prokhorov
លោក Mikhail Prokhorov
លោក Mikhail Prokhorov
លោក Mikhail Prokhorov
លោក Mikhail Prokhorov
លោក Mikhail Prokhorov
លោក Mikhail Prokhorov
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T