ភ្លាត់ចុងម៉ោងបន្តិច!! អេស្ប៉ាញ បាត់បង់ ៣ពិន្ទុយ៉ាងសោកស្ដាយជាលើកដំបូង (មានវីដេអូ)

//s4.kh1.co/0d/0dcd78c0d0f73eda7f8776761378409b02187783.jpg
កីទ្បា

 ១៣-តុលា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

អឺរ៉ុប៖ ការប្រកួតទី៧ ក្នុងវគ្គជម្រុះពានរង្វាន់ EURO 2020 ក្នុងពូល F កាលពីយប់មិញ គោក្រហមអេស្ប៉ាញ បានបាត់បង់ ៣ពិន្ទុជាលើកដំបូងក្រោយប្រកួតស្មើគ្នាជាមួយម្ចាស់ផ្ទះន័រវេសក្នុងលទ្ធផល ១ទល់នឹង១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោមក្រសែភ្នែកអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ចំនួន ២៥,២០០នាក់ នៅក្នុងវគ្គទីមួយក្រុមទាំងពីរមិនអាចទម្លុះសំណាញ់ទីគ្នាបាននោះទេ។

https://s4.kh1.co/__image/w=650,h=434,q=100/cb/cbee9f54508057b5caf3a74c4fc639bb5e2f7148.jpg

យ៉ាងណា ចូលវគ្គទីពីរបានត្រឹមតែ ២នាទី ក្រុមភ្ញៀវអេស្ប៉ាញបានបើកការនាំមុខមុន តាមរយៈគ្រាប់បាល់របស់កីឡាករ Saul Niguez នៅនាទី៤៧។ ការប្រកួតអូសបន្លាយស្ទើរតែចប់ ៩០នាទីទៅហើយអ្នកចាំទីរបស់អេស្ប៉ាញកីឡាករ Kepa បានបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ធ្វើឲ្យន័រវេស មានឱកាសទាត់បាល់ពិន័យ ១១ម៉ែត្រនិងធ្វើបានសម្រេចដោយកីឡាករ Joshua King នៅនាទី៩០។

https://s6.kh1.co/__image/w=650,h=360,q=100/5e/5e2958977b1c49029201c863c5ea9ae5d69ab2ae.jpg

បើទោះបីជាអេស្ប៉ាញបាតបង់ ៣ពិន្ទុនៅក្នុងការប្រកួតនេះមែន ក៏ជើងខ្លាំងអឺរ៉ុបមួយនេះបន្តឈរនៅកំពូលតារាងពូល F ដដែរ ដោយ៧ប្រកួត ឈ្នះ៦ និងស្មើ១៕

សូមទស្សនាវីដេអូ Highlight រវាង ន័រវេស និងអេស្ប៉ាញនៅខាងក្រោម៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T