ខ្លាំងបាត់! គ្រាន់តែចង្កឹះ និងក្រដាសជូតមុខដែល Kris Wu និង Angelababy ប្រើរួច ត្រូវគេយកមកដាក់ដេញថ្លៃ តាមប្រព័ន្ធអ៊ីនធើណែត!

//s6.kh1.co/be/be656b886bbf81265fba3b5adaccab9dd38f98fd.jpg
តារា & កម្សាន្ដ

 ១២-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ជប៉ុន៖ ជារឿងមួយដែលធ្វើឲ្យអ្នកនិយមប្រើប្រព័ន្ធអ៊ីនធើណែត មានការហួសចិត្តយ៉ាងខ្លាំង ក្រោយពីមានបុគ្គលម្នាក់ បានយករបស់របរដែល Kris Wu និង Angelababy ប្រើរួច នៅក្នុងភោជនីយដ្ឋានមួយកន្លែង មកដាក់ដេញថ្លៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយកាលពីពេលថ្មីៗនេះ Kris Wu និង Angelababy រួមទាំងតារា៣ដួងទៀតដូចជា Wilber Pan   Zhao Jinmin  និង Fu Kesi បានធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីថតកម្មវិធី Chao Liu He Huo Ren រួមគ្នា ដែលនឹងត្រៀមចាក់ផ្សាយឲ្យទស្សនានៅចុងឆ្នាំ ២០១៩នេះ។

ជាក់ស្តែង ឆ្លៀតពេលដែលមានឱកាសទៅថតកម្មវិធីជុំគ្នាបែបនេះ តារាប្រុសស្រីទាំង៥ដួងខាងលើ ក៏បាននាំគ្នាញ៉ាំអាហារនៅភោជនីយដ្ឋានមួយកន្លែង។ ប៉ុន្តែបន្ទាប់ពីពួកគេញ៉ាំអាហាររួចរាល់ ស្រាប់តែមានរឿងនឹកស្មានមិនដល់មួយបានកើតឡើង គឺមានបុគ្គលម្នាក់បានថតតុ និងរបស់របរដែលតារាទាំង៥បានញ៉ាំ បង្ហោះទៅក្នុងប្រព័ន្ធអ៊ីនធើណែត និងភ្ជាប់ជាមួយសំណេរខ្លីមួយថា៖

«អ្នកណាយឺតគឺអត់ហើយ! ចង្កឹះដែល Kris Wu ប្រើសម្រាប់ញ៉ាំ មានតែមួយគូប៉ុណ្ណោះ ទម្លាក់តម្លៃមក។ ហើយនៅមានទឹកក្រូចដែល Wilber Pan ផឹកនៅសល់ និងមានក្រដាសជូតមុខរបស់ Angelababy ទៀត»

យ៉ាងណាមិញ ក្រោយពីបានឃើញសំណេរ និងរូបភាពដែលបុគ្គលរូបនោះបានបង្ហោះរួច ស្រាប់តែមានអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតជាច្រើន បានបញ្ចេញមតិយោបល់ តាមការយល់ឃើញរៀងៗខ្លួន។ ហើយអ្នកមួយចំនួនធំ បាននិយាយថា៖

«ដល់ថ្នាក់យករបស់ដែលតារាប្រើរួចមកលក់ ពិតផ្កាប់មុខនឹងតារាពេកហើយ»

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងមិនដឹងពីគោលបំណងពិតប្រាកដ របស់បុគ្គលដែលបានបង្ហោះនោះទេ ថានេះជាការលេងសើច ឬក៏យ៉ាងណា៕

សូមទស្សនារូបភាពខាងក្រោម៖

 Kris Wu
 Kris Wu
Angelababy
Angelababy
តារាប្រុសស្រីទាំង៥រូប
តារាប្រុសស្រីទាំង៥រូប
រូបនៅក្នុងភោជនីយដ្ឋាន
រូបនៅក្នុងភោជនីយដ្ឋាន
រូបនៅក្នុងភោជនីយដ្ឋាន
រូបនៅក្នុងភោជនីយដ្ឋាន
រូបនៅក្នុងភោជនីយដ្ឋាន
រូបនៅក្នុងភោជនីយដ្ឋាន
រូបដែលបានផុសក្នុងប្រព័ន្ធអ៊ីនធើណែត
រូបដែលបានផុសក្នុងប្រព័ន្ធអ៊ីនធើណែត
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T