រវាងខ្សែបម្រើឆ្នើមទាំង២នាក់នេះ តើលោក Zidane ចង់បានកីឡាកររូបណាជាង?

//s4.kh1.co/c9/c950ca7da8510ed8713d3e600fc4a2e338df264f.jpg
កីទ្បា

 ១២-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ អ្នកចាត់ការទូទៅរបស់ក្លិប Real Madrid លោក Zinedine Zidane ត្រូវបានគេរាយការណ៍ថា ជម្រើសទី១របស់លោកក្នុងទីផ្សារដោះដូរកីឡាករខាងមុខ គឺកីឡាករ Paul Pogba របស់ក្រុម Manchester United។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Paul Pogba និង កីឡាករ Christian Eriksen សុទ្ធតែមិនទាន់បានចុះកុងត្រាថ្មីជាមួយនឹងក្លិបរបស់ពួកគេរៀងៗខ្លួនស្របពេលដែលក្លិប Real Madrid កំពុងមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងកីឡាករ២រូបនេះ។

  កីឡាករ Paul Pogba
  កីឡាករ Paul Pogba

យោងតាមសារព័ត៌មាន ESPN បានអោយដឹងថា ប្រធានក្លិប​ Real Madrid លោក Florentino Perez កំពុងសម្លឹកឃើញខ្សែបម្រើប្រយុទ្ធរបស់ក្លិប Tottenham Hotspur កីឡាករ Christian Eriksen ប៉ុន្តែលោក Zidane ចង់អោយលោក Perez ផ្ដោតអារម្មណ៍ទៅលើការផ្ទេរយកកីឡាករ Paul Pogba ពី Manchester United។

កីឡាករ Eriksen ត្រូវបានគេជឿជាក់ថា បានសម្រេចចិត្តទៅលើអនាគតរបស់ខ្លួនរួចរាល់ហើយជាមួយក្រុមរបស់លោក Mauricio Pochettino ដោយរូបគេនឹងចាកចេញពីក្លិបនៅខែមករាខាងមុខនេះ។

កីឡាករ Eriksen
កីឡាករ Eriksen

ទន្ទឹមនឹងនេះ កីឡាករ Pogba ត្រូវបានគេរាយការណ៍ថា បានជូនដំណឹងដល់ក្លិប Manchester United ថា រូបគេនឹងមិនបន្តកុងត្រាថ្មីជាមួយនឹងក្លិបនោះទេ ខណៈពេលដែលរូបគេមានចចាមរ៉ាមជាច្រើនថាអាចនឹងផ្ទេរទៅ​ Real Madrid និង Juventus នៅអំឡុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ក្លិប Real Madrid បច្ចុប្បន្នធ្វើបានយ៉ាងល្អនៅក្នុងលីគ ដោយពូកគេឈរនៅចំណាត់ថ្នាក់លេខ១ក្នុងលីគកំពូលអេស្ប៉ាញ La Liga មាន១៨ពិន្ទុក្នុងចំណោម៨ប្រកួត៕

ប្រភព៖ Sportsmole

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T