ចង់ទិញអត់? Justin ប្រកាសលក់ផ្ទះតម្លៃ ៨.៥លានដុល្លាររបស់លោក មកមើលទិដ្ឋភាពខាងក្នុងផ្ទះហើយ បានដឹងថាប្រណីតប៉ុណ្ណា!

//s4.kh1.co/98/98c9a3847753cf7af21546430c3b6d3cab69801c.jpg
តារា & កម្សាន្ដ

 ១២-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ តារាចម្រៀងប្រុស Justin Bieber ដែលទើបតែរៀបការថ្មីថ្មោង ជាមួយតារាម៉ូដែលស្រី Hailey Bieber បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកបានប្រកាសលក់ផ្ទះដ៏ប្រណីត នៅក្នុងគណនីអ៊ីនស្តាក្រាមរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយតារាប្រុសវ័យ២៥ឆ្នាំរូបនេះ បានបង្ហោះរូបជាច្រើនសន្លឹក បង្ហាញពីទិដ្ឋភាពនៅខាងក្នុងផ្ទះ និងភ្ជាប់ជាមួយពាក្យមួយឃ្លាថា៖  

«ខ្ញុំគិតថា ខ្ញុំចង់លក់ផ្ទះរបស់ខ្ញុំនៅ Beverly Hills, មានអ្នកណាចាប់អារម្មណ៍ទេ?»

ជាមួយគ្នានេះលោកក៏បានសរសេរពាក្យមួយឃ្លាទៀតថា៖

«ខ្ញុំនឹងលក់វាជាមួយគ្រឿងសង្ហារឹមទាំងអស់»

យោងតាមរូបភាពដែល Justin បានបង្ហោះបង្ហាញឲ្យឃើញថា ទិដ្ឋភាពខាងក្នុងផ្ទះពិតជាមានភាពស្រស់ស្អាត ប្រណីត និងធំទូលាយខ្លាំង គួរឲ្យចង់រស់នៅតែម្តង។

គួររម្លឹកឲ្យដឹងផងដែរថា Justin បានទិញផ្ទះនៅ Beverly Hills នេះ ក្នុងតម្លៃ ៨.៥លានដុល្លារ។ ដោយនៅក្នុងផ្ទះដ៏ប្រណីតនោះ មានបន្ទប់គេងខ្នាតធំចំនួន៥បន្ទប់ មានបន្ទប់ទឹកចំនួន៧បន្ទប់ មានបណ្ណាល័យ មានបា មានបន្ទប់សម្រាប់ដាក់ Wine និងមានបន្ទប់សម្រាប់មើលកុន។

យ៉ាងណាមិញ ក្រោយពីបានឃើញការប្រកាស ចង់លក់ផ្ទះរបស់លោកបែបនេះ មានហ្វេនៗជាច្រើនបានចូលទៅ Comment សរសើរពីសោភ័ណភាពខាងក្នុងផ្ទះ ព្រោះអាចនិយាយបានថា នេះជាលើកទី១ ដែលលោកបង្ហាញពីផ្ទះរបស់ខ្លួន។ ចំណែកឯ តម្លៃដែលលោកចង់លក់បន្តនោះ មិនមានការបញ្ជាក់នោះទេ ប៉ុន្តែក៏អាចសន្និដ្នានបានថា តម្លៃមិនតិចលានដុល្លារនោះដែរ ព្រោះផ្ទះនេះលោកទើបតែទិញកាលពីពេលថ្មីៗនេះប៉ុណ្ណោះ៕​

សូមទស្សនារូបភាពខាងក្រោម៖

Justin Bieber និង Hailey Bieber
Justin Bieber និង Hailey Bieber
Justin Bieber និង Hailey Bieber
Justin Bieber និង Hailey Bieber
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T