លោក Zidane ចាប់អារម្មណ៍ចង់បានកីឡាករវ័យក្មេងរូបនេះមកចូលរួមក្រុមរបស់លោក

//s4.kh1.co/3d/3dcb70127320162a0b77ddf6f7c9b7d612df5031.jpg
កីទ្បា

 ១២-តុលា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថា បានដាក់ការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុម Red Bull Salzburg កីឡាករ Erling Haland

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ១៩ឆ្នាំរូបនេះ បានក្លាយជាខ្សែប្រយុទ្ធវ័យក្មេង១រូប ដែលត្រូវបានក្លិបធំៗជាច្រើននៅអឺរ៉ុបចាប់អារម្មណ៍ចង់បានរូបគេរួមមានក្លិប Barcelona Juventus និង Manchester United បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងបានយ៉ាងល្អ ក្នុងតំបន់ប្រយុទ្ធនារដូវកាលថ្មីនេះ ដោយស៊ុតបញ្ចូលទីបាន១៨គ្រាប់ ក្នុងការបង្ហាញខ្លួនបានចំនួន១១លើក។

  កីឡាករ Erling Haland
  កីឡាករ Erling Haland

យ៉ាងណាមិញ យោងតាមរបាយការណ៍មួយ ដែលមានប្រភពនៅប្រទេសអេស្ប៉ាញបានអោយដឹងថា Real Madrid បានចូលរួមប្រជែងជាមួយនឹងក្លិបធំៗដទៃទៀតក្នុងការប្រមាញ់យកខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិន័រវេសរូបនេះ។

ក្លិប Real Madrid បានចំណាយទឹកប្រាក់ជាច្រើននាំយកកីឡាករ Luka Jovic ពី Eintracht Frankfurt អំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ ប៉ុន្តែកីឡាករដែលគេរំពឹងថា យកមកជំនួសកន្លែងរបស់​កីឡាករ Benzema រូបនេះ មិនទាន់ស៊ុតបញ្ចូលទីអោយ​ Real Madrid នៅឡើយទេ។

  កីឡាករ Erling Haland
  កីឡាករ Erling Haland

គួររម្លឹកផងដែរថា កីឡាករ  Karim Benzema នៅតែជាខ្សែប្រយុទ្ធជួរមុខរបស់លោក Zidane ដោយរូបគេស៊ុតបញ្ចូលទីបាន៦គ្រាប់ ក្នុងការបង្ហាញខ្លួនអោយ Real Madrid ចំនួន៧លើកក្នុងរដូវកាល២០១៩/២០២០នេះ៕

ប្រភព៖ Sportsmole

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T