Chelsea ចូលរួមប្រជែងជាមួយ Manchester United ក្នុងការដណ្ដើមយកកីឡាករ១រូបពី Leicester City

//s5.kh1.co/14/14bb1d1e8075c6cf8a3200f12e553723606ce5d4.jpg
កីទ្បា

 ១២-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ក្លិបតោខៀវ Chelsea  កំពុងចូលរួមប្រជែងជាមួយក្លិបបិសាចក្រហម Manchester United ក្នុងការដណ្ដើមយកខ្សែការពារស្លាបឆ្វេងរបស់ Leicester City កីឡាករ Ben Chilwell

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Chilwell ជាខ្សែការពារស្លាបឆ្វេង១រូប ដែលបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោជាមួយនឹងក្រុម Leicester City ដោយបានទាក់ចិត្តក្លិបធំៗជាច្រើននៅអឺរ៉ុបចង់បានរូបគេ។

  កីឡាករ Ben Chilwell
  កីឡាករ Ben Chilwell

យោងតាមកាសែត Daily Mail បានអោយដឹងថា ក្លិប Chelsea កំពុងតាមប្រមាញ់យកកីឡាករវ័យ២២ឆ្នាំរូបនេះ បើទោះបីជា Chilwell កំពុងមានទំនាក់ទំនងជាមួយនឹងក្លិបបិសាចក្រហម Manchester United ក៏ដោយ។

Man Utd ទើបតែឆក់បានកីឡាករ Harry Maguire កាលពីពេលថ្មីៗនេះ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករ ហើយបច្ចុប្បន្ននេះពួកគេសង្ឃឹមថា នឹងអាចយកបានកីឡាករ២រូបទៀតរបស់ Leicester គឺកីឡាករ Chilwell និង James Maddison នេះបើយោងតាមសេចក្ដីរាយការណ៍របស់កាសែត The Sun។

កីឡាករ Chilwell និង James Maddison 
កីឡាករ Chilwell និង James Maddison 

លោក Ole សព្វថ្ងៃកំពុងខ្វះកម្លាំងនៅតំបន់ខ្សែការពារស្លាបឆ្វេងបន្ទាប់ពីកីឡាករ Luke Shaw រងរបូស ដោយមានតែកីឡាករ Ashley Young ម្នាក់ប៉ុណ្ណោះរ៉ាប់រងតំបន់នេះ ប៉ុន្តែវាហាក់ដូចជាមិនទាន់គ្រប់គ្រាន់នោះទេ ដូច្នេះកីឡាករ Ben Chilwell អាចជាគោលដៅសំខាន់របស់លោក Ole ពេលដែលទីផ្សារដោះដូរកីឡាករបើកទ្វារម្ដងទៀតនៅខែមករាដោយលោកអាចនឹងនាំយកកីឡាកររូបនេះមកបំពេញចន្លោះខ្វះខាតក្នុងក្រុម៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T