ព័រទុយហ្គាល់ស៊ុត៣គ្រាប់ យក៣ពិន្ទុ បន្តភាពមិនដែលចាញ់ក្នុងពូល B (មានវីដេអូ)

//s5.kh1.co/d8/d85cac5c30628533ef137b23bf2af99352a35fe3.jpg
កីទ្បា

 ១២-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ព័រទុយហ្គាល់៖ កាលពីរាត្រីថ្ងៃសុក្រកន្លងទៅនេះ មានការប្រកួតមួយរវាងក្រុមព័រទុយហ្គាល់ទល់នឹងក្រុមលុចសំបួរ ដោយការប្រកួតបញ្ចប់ទៅ ដោយក្រុមព័រទុយហ្កាល់ក្នុងនាមជាម្ចាស់ផ្ទះទទួលជ័យជម្នះទៅលើក្រុមភ្ញៀវលុចសំបួរ ក្នុងលទ្ធផល៣ទល់នឹង០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ ​Bernardo Silva 
កីឡាករ ​Bernardo Silva 

តាមរយៈស្ថិតិរបស់ក្រុមទាំងពីរបានអោយដឹងថា ក្រុមម្ចាស់ផ្ទះហាក់មានការសម្រុកខ្លាំងទៅលើក្រុមភ្ញៀវដោយស៊ុតបាន១៧ជើង ចំគោលដៅ៩ដង សម្រេចទីបាន៣គ្រាប់ ចំណែកឯក្រុមភ្ញៀវវិញស៊ុតបាន៥ជើង ចំគោលដៅ២ដង ប៉ុន្តែមិនអាចទម្លុះសំណាញ់ទីរបស់ក្រុមម្ចាស់ផ្ទះបាននោះទេ។

កីឡាករ ​Cristiano Ronaldo
កីឡាករ ​Cristiano Ronaldo

៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះ រកបានដោយកីឡាករ៣រូបផ្សេងៗគ្នា ដោយគ្រាប់ទី១ធ្វើបានដោយកីឡាករ ​Bernardo Silva នៅនាទីទី១៦ ចំណែកឯ ​​​​​​គ្រាប់ទី២ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ ​Cristiano Ronaldo នៅនាទីទី​ ៦៥ និងគ្រាប់ទី៣បញ្ចប់ទីដោយកីឡាករ Goncalo Guedes  នៅនាទីទី៨៩។

កីឡាករ Goncalo Guedes 
កីឡាករ Goncalo Guedes 

ដូច្នេះការប្រកួតបញ្ចប់ទៅដោយក្រុមព័រទុយហ្កាល់ទទួលជ័យជម្នះទៅលើក្រុមលុចសំបួក្នុងលទ្ធផល ​​​​​៣ទល់នឹង០ តាមរយៈជ័យជម្នះនេះជួយអោយក្រុមព័រទុយហ្គាល់ទទួលបាន៣ពិន្ទុបន្ថែមឈរនៅលេខ២ មាន១១ពិន្ទុ ក្នុងចំណោម៥ប្រកួតក្នុងពូល B ។

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួត Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T