រឿងភាគខ្មែរ «តួគេ ខ្ញុំសម្តែង» ត្រៀមចាក់ផ្សាយជាផ្លូវការ នៅសប្តាហ៍ក្រោយ! (មានវីដេអូ)

//s4.kh1.co/6e/6e78d3e711c990ffb5221dc104a9a4ca2cded527.jpg
តារា & កម្សាន្ដ

 ១២-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ បណ្តាអ្នកគាំទ្រ ក៏ដូចជាទស្សនិកជនជាច្រើនបាននឹងកំពុងតែទន្ទឹងរង់ចាំការមកដល់នៃខ្សែភាពយន្តភាគខ្មែរថ្មីប្រចាំឆ្នាំ២០១៩ របស់ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន ជាមួយនឹងសាច់រឿងប្លែកជាងមុន នោះគឺរឿង «តួគេ ខ្ញុំសម្តែង»។ ក្រោយពីការបង្ហោះ និងចែកចាយរូបភាពឈុតខ្លីៗដែលដកស្រង់ចេញពីរឿងនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកផេករបស់ ភីអិនអិន (PNN Drama Fan Club) រួចមក ឃើញថាមានបងប្អូនជាច្រើនចាប់អារម្មណ៍ទៅលើចំណងជើងរឿងនេះ ក៏ព្រោះតែមើលទៅបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ថែមទាំងបង្ហាញពីសិល្បៈវប្បធម៌ខ្មែរទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  រឿង «តួគេ ខ្ញុំសម្តែង»
  រឿង «តួគេ ខ្ញុំសម្តែង»

ក្នុងនោះតួឯកប្រុសវ័យក្មេង គឺលោក អេតវីន ដែលលោកសម្តែងជាតួអង្គពីរផ្សេងគ្នា ខុសទាំងចរិតលក្ខណៈ និងការប្រើប្រាស់ពាក្យពេចន៍។ តួយ៉ាងលោកក៏ជាតួអង្គអ្នកកំលោះសាមញ្ញម្នាក់ផង និងជាតួព្រះអង្គម្ចាស់រស់នៅក្នុងត្រកូលរាជវង្សផងដែរ។ មួយវិញទៀតនោះ តារាស្រីរូបស្រស់សោភាដែលទើបនឹងរះនៅលើវិថីសិល្បៈកញ្ញា ម៉ូនី វិជ្ជរ៉ា ក៏ជាតួឯកស្រី ព្រះនាងលំអង ដែលពោរពេញទៅដោយភាពស្រស់ស្អាតបែបធម្មជាតិ សាកសមនឹងតួអង្គខ្សែរាជវង្ស និងរួមទាំងតារាសម្តែងជាច្រើននាក់ទៀត។

  រឿង «តួគេ ខ្ញុំសម្តែង»
  រឿង «តួគេ ខ្ញុំសម្តែង»

ម្យ៉ាងវិញទៀតនៅក្នុងភាពយន្តភាគនេះ គឺមានទៅដោយគ្រប់ឈុតឆាកនៃរសជាតិជីវិត សើចសប្បាយ កំប្លុកកំប្លែង បាញ់ប្រហារ ការច្រណែនឈ្នានីសគ្នាទៅវិញទៅមក ប៉ុន្តែចុងក្រោយគឺត្រូវបានបញ្ចប់ដោយភាពស្ងប់ចិត្តរៀងៗខ្លួន ក៏ព្រោះតែតួអង្គ មនោ បុរសសាមញ្ញម្នាក់ទៅវិញ។ លើសពីនោះទៀត ក៏មានដំណើររឿងអតីតកាលដែលនឹងត្រូវរំលឹកមកវិញ ដែលកាន់តែធ្វើឱ្យសាច់រឿងកាន់តែល្អមើលខ្លាំងឡើងៗ។

  រឿង «តួគេ ខ្ញុំសម្តែង»
  រឿង «តួគេ ខ្ញុំសម្តែង»
  រឿង «តួគេ ខ្ញុំសម្តែង»
  រឿង «តួគេ ខ្ញុំសម្តែង»

សូមកុំភ្លេចរង់ចំាតាមដានទស្សនារឿង «តួគេ ខ្ញុំសម្តែង» ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ០៧ និង ៥០ នាទីយប់ រហូតដល់ម៉ោង ០៩ យប់៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T