សម្រាប់​គ្នាយើង​ជាអ្នក​ធ្វើការ ប្រាក់ខែ​ពិតជា​សំខាន់ណាស់​សម្រាប់​ការរស់នៅ​ផ្ទាល់ខ្លួន និង​ការ​ផ្គត់ផ្គង់​គ្រួសារ។ បើសិន​បញ្ហា​ប្រាក់ខែ ឬចំណូល​ធ្លាក់ចុះ នោះ​បញ្ហា​ចំណាយ​ចាំបាច់​នានា ក៏អាច​កើតឡើង​ផងដែរ។

បើតាម​ការសិក្សា​របស់​អាមេរិក រកឃើញ​ថា មនុស្ស​ពេញវ័យ ដែល​មាន​បញ្ហា​ប្រាក់ខែ ឬចំណូល​ប្រចាំ​ឆ្នាំ​ធ្លាក់ចុះ នឹងមាន​បញ្ហា​ផ្លូវ​បញ្ហា​ផ្លូវចិត្ត ពេល​ចាស់ទៅ។ ក្រុមអ្នកស្រាវជ្រាវ មកពី​សាកលវិទ្យាល័យ Columbia របស់​អាមេរិក បាន​សិក្សា ដោយ​ប្រមូល​ទិន្នន័យ​ចំណូល​របស់​មនុស្ស​ពេញវ័យ ៣.២៨៧​នាក់ រយៈពេល​ជាង ២​ទសវត្ស ចាប់តាំង​ពី​ឆ្នាំ​១៩៩០។

តាមរយៈ​ការតេស្ត​មុខងារ​ចងចាំ នៅ​ឆ្នាំ២០១០ រកឃើញ​ថា អ្នកមាន​បញ្ហា​ចំណូល​ធ្លាក់ចុះ​ខ្លាំង មាន​ការធ្លាក់ចុះ​ការ​ចងចាំ​យ៉ាង​លឿន។ ចំណែក​តាមរយៈ​ការស្កេន​ខួរក្បាល​លើ​អ្នកចូលរួម​ក្នុង​ការសិក្សា ក៏រកឃើញ​លទ្ធផល​ស្រដៀងគ្នា​ផងដែរ។

អ្នកស្រាវជ្រាវ បញ្ជាក់​ថា អ្នកមាន​អស្ថិរភាព​ចំណូល ប្រឈម​កើត​បញ្ហា​សរសៃឈាមបេះដូង ការបាក់ទឹកចិត្ត និង​ស្ត្រេស ដែល​បណ្ដាល​ឲ្យ​មុខងារ​ចងចាំ ចុះខ្សោយ។ ជាងនេះទៅទៀត ដោយសារ​ចំណូល​ធ្លាក់ចុះ ដូច្នេះ ពួកគេ​មិន​ទៅ​ការថែទាំ និង​ព្យាបាល​សុខភាព ដែល​មាន​គុណភាព​ខ្ពស់​នោះទេ។

អ្នកស្រាវជ្រាវ​បន្ថែមថា បញ្ហា​សេដ្ឋកិច្ច បណ្ដាល​ឲ្យ​មនុស្ស​មាន​ទម្លាប់​មិនល្អ ដូចជា ជក់បារី ផឹកស្រា និង​គ្មាន​សកម្មភាព​នានា ហើយ​ជាលទ្ធផល បណ្ដាល​ឲ្យ​មាន​បញ្ហា​ផ្លូវចិត្ត ខ្សោយមុខងារ​ចងចាំ និង​កើតជំងឺភ្លេចភ្លាំង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]