មិនធម្មតាទេ! មានទាំងបន្ទប់ភាពយន្ត និងបរិក្ខារទំនើបជាច្រើនត្រូវបានបំពាក់នៅយានដ្ឋាន តូយ៉ូតា (ទឹកថ្លា)!

//s4.kh1.co/36/368cc8e9638cc4588d4675108de2402ec905bb25.jpg
បច្ចេកវិទ្យា

 ១១-តុលា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ គ្រាន់តែឮពាក្យថា តូយ៉ូតា ជាទូទៅគឺយើងគិតភ្លាមទៅដល់រថយន្តដែល ធន់ ទំនើប សន្សំសំចៃ និងមានសុវត្ថិភាពខ្ពស់។ ដោយសារមូលហេតុទាំងនេះហើយទើបរថយន្តម៉ាកល្បីខាងលើនេះ មានវត្តមានស្ទើរគ្រប់ទីកន្លែងទាំងអស់ ជាពិសេសនៅក្នុងប្រទេសកម្ពុជា គឺឈានមុខគេតែម្តង។ ស្របគ្នានេះដែរ ដើម្បីឆ្លើយតបទៅនឹងការផ្តល់ទំនុកចិត្តពីសំណាក់អតិថិជនក្រុមហ៊ុន តូយ៉ូតា មិនត្រឹមតែផ្តល់ជូនអតិថិជននូវរថយន្តដែលមានគុណភាពប៉ុណ្ណោះទេ គឺថែមទាំងផ្តល់ជូននូវយានដ្ឋានដែលមានស្តង់ដារខ្ពស់ សម្រាប់ថែទាំ និងជួសជុលរថយន្តគ្រប់ប្រភេទរបស់ តូយ៉ូតា ខ្លួនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទីស្នាក់ការកណ្តាលថ្មី
ទីស្នាក់ការកណ្តាលថ្មី

យើងឃើញថា រយៈពេលជាង២៥ឆ្នាំហើយ ដែលក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) មានវត្តមានជាមួយប្រជាជនកម្ពុជា ហើយថ្មីៗនេះក្រុមហ៊ុនយក្សមួយនេះបានបញ្ចប់ការសាងសង់ជាស្ថាពរ នូវទីតាំងស្នាក់ការកណ្តាលថ្មីរបស់ខ្លួន ដែលមានទីតាំងនៅតាមបណ្តោយ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ចម្ងាយប្រហែល ៨០០ ម៉ែត្រពីស្ពានអាកាស៧មករា។

បើគិតត្រឹមមួយសប្តាហ៍ដំបូង នៃការដាក់ឱ្យដំណើរការនៅទីតាំងថ្មីនេះ យើងសង្កេតឃើញមានអតិថិជនជាច្រើនដែលក្នុងនោះមានទាំង អតិថិជនមកទស្សនា និងទិញរថយន្តថ្មី និងអតិថិជនដែលនាំយករថយន្តមកថែទាំ ជួសជុល តោន និងបាញ់ថ្នាំផងដែរ ដែលភាគច្រើនតែងតែចាប់អារម្មណ៍ទៅលើទីតាំង ដែលធំទូលាយ បំពាក់ទៅដោយបរិក្ខារទំនើបៗ ស្របជាមួយនិងបុគ្គលិកដែលមានភាពរួសរាយរាក់ទាក់ផងដែរនោះ។

យានដ្ឋាន តូយ៉ូតា (ទឹកថ្លា)
យានដ្ឋាន តូយ៉ូតា (ទឹកថ្លា)
យានដ្ឋាន តូយ៉ូតា (ទឹកថ្លា)
យានដ្ឋាន តូយ៉ូតា (ទឹកថ្លា)

បើយើងក្រឡេកមកកាន់ផ្នែកសេវាកម្ម នៅទីតាំងដែលនេះវិញ យានដ្ឋាន តូយ៉ូតា បានបែងចែកជាច្រើនជាន់ដូចខាងក្រោម៖

ជាន់ទី១៖ ទីតាំងបន្ទប់ធំទូលាយបំពាក់ទៅដោយបរិក្ខារទំនើបៗ ដែលរៀបចំសម្រាប់ទទួលគ្រប់អតិថិជនទាំងអស់ដែលមកទទួលសេវាកម្ម ចំណែកផ្នែកខាងក្រៅវិញ គឺមានរោងជាងដែលត្រៀមជាស្រេចសម្រាប់សេវាកម្មថែទាំ (ប្តូរប្រេងរថយន្ត) TOYOTA & LEXUS គ្រប់ម៉ូដែល និងស៊េរីឆ្នាំទាំងអស់។ 

ជាន់ទី២៖ ក្នុងកំឡុងពេលរង់ចាំការជួសជុលរថយន្តពីអ្នកបច្ចេកទេសជំនាញរបស់ តូយ៉ូតា អតិថិជនទាំងអស់អាចអញ្ចើញទៅកាន់ទីតាំងបន្ទប់រង់ចាំ ដែលក្នុងនោះរួមមាន បន្ទប់បញ្ចាំងភាពយន្ត ទីតាំងសម្រាប់កុមារ ទីតាំងទស្សនាការជួសជុលរថយន្ត និងទីតាំងជជែកពិភាក្សាការងារដែលមានផាសុកភាព ព្រមជាមួយនិងការបំរើជូនកាហ្វេ និងភេសជ្ជៈផ្សេងៗដោយឥតគិតថ្លៃផងដែរ។ 

ជាន់ទី៣ និង ទី៥៖ ទីតាំងរោងជាងធំទូលាយ ត្រៀមជាស្រេចសម្រាប់ទទួលសេវាកម្មជួសជុលទូទៅ តោន និងបាញ់ថ្នាំរថយន្ត។

បន្ទប់រង់ចាំរបស់យានដ្ឋាន តូយ៉ូតា (ទឹកថ្លា)
បន្ទប់រង់ចាំរបស់យានដ្ឋាន តូយ៉ូតា (ទឹកថ្លា)
យានដ្ឋាន តូយ៉ូតា (ទឹកថ្លា)
យានដ្ឋាន តូយ៉ូតា (ទឹកថ្លា)
យានដ្ឋាន តូយ៉ូតា (ទឹកថ្លា)
យានដ្ឋាន តូយ៉ូតា (ទឹកថ្លា)

ដើម្បីបំពេញនូវតម្រូវការ និងកំនើននៃការប្រើប្រាស់រថយន្ត TOYOTA & LEXUS, ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានពង្រីកទីតាំងសាខាជាច្រើនគិតត្រឹមពេលនេះរួមមាន ៖

*រាជធានីភ្នំពេញ៖

- ស្នាក់ការកណ្តាលថ្មី (ទឹកថ្លា) ៖ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា - ៨០០ម៉ែត្រពីស្ពាន៧មករា 
- សាខាបាក់ទូក ៖ តាមបណ្តោយផ្លូវសាធារណ៍រដ្ឋឆែក (ផ្លូវ១៦៩) - ទល់មុខឆៀងខាងឆ្វេងវិទ្យាល័យបាក់ទូក
- សាខាទួលសង្កែ ៖ តាមបណ្តោយផ្លូវជាសុផារ៉ា -៨០០ម៉ែត្រពីរង្វង់មូលកាំកូ

*តាមបណ្តាខេត្ត៖

សាខាបាត់ដំបង ៖ តាមបណ្តោយផ្លូវជាតិលេខ៥ កែងស្តុបទល់មុខច្រកចូលផ្សាថ្មី 
- សាខាសៀមរាប ៖ តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគោកត្នោត (ម្តុំផ្សារ Macroខេត្តសៀមរាប)

ក្រុមហ៊ុន តូយ៉ូតា​​ (ខេមបូឌា) មានទទួលសេវាកម្មសម្រាប់គ្រប់ម៉ូដែល និងស៊េរីទាំងអស់នៃរថយន្ត TOYOTA & LEXUS។ ហើយយើងខ្ញុំតែងតែផ្តល់ជូននូវសេវាកម្ម ប្រកបដោយទំនុកចិត្តជាច្រើន រួមមានសេវាកម្មថែទាំរថយន្ត (ប្តូរប្រេងម៉ាស៊ីន) សេវាកម្មជួសជុលទូទៅ សេវាកម្មតោន និងបាញ់ថ្នាំ គ្រប់សេវាកម្មទាំងអស់របស់យើង គឺធានាជូននូវគុណភាពព្រមជាមួយគ្រឿងបន្លាស់សុទ្ធ100% ពីរោងចក្រតូយ៉ូតា។ 

យានដ្ឋាន តូយ៉ូតា (ទឹកថ្លា)
យានដ្ឋាន តូយ៉ូតា (ទឹកថ្លា)

សូមទំនាក់ទំនងមកយើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម 017 222 857 / 017 333 719 ឬតាមរយៈFacebook Page https://www.facebook.com/toyotacambodiaaftersales/

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T