ជក់ចិត្តមែន សម្រុកគ្នាមួយឆ្ងាញ់!! រកឃើញម្ចាស់មេដាយមាសគីឡូ៦០ ប្រចាំឆ្នាំ២០១៩ហើយ (មានវីដេអូ)

//s5.kh1.co/15/154bded2a081d7d7f341898367161d9b8b17cb40.jpg
កីទ្បា

 ១១-តុលា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរដណ្ដើមជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ វគ្គផ្ដាច់ព្រ័ត្រក្នុងប្រភេទគីឡូ ៦០គីឡូក្រាមអម្បាញ់មិញនេះ កីឡាករមកពីសមាគមន៍ប្រដាល់ក្រសួងកាពារជាតិ វេន សុភ័ក្រ បានប្រកួតឈ្នះកីឡាករតំណាងឲ្យខេត្តមណ្ឌលគិរី សូត្រ ខេវិន ដោយពិន្ទុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ការប្រកួតពេញ ៥ទឹក ទាំង វេន សុភ័ក្រ និងសូត្រ ខេវិន បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យការប្រកួតជក់ចិត្តជាខ្លាំង ដោយកីឡាករទាំងពីរព្យាយាម ប្រើជង្គង់ និងដូរដៃគ្នាយ៉ាងខ្លាំងៗ។ ជាលទ្ធផលបញ្ចប់ការប្រកួត៥ទឹក វេន សុភ័ក្រ ឈ្នះ សូត្រ ខេវិន ដោយពិន្ទុ។

ជ័យជម្នះនេះបានធ្វើឲ្យ វេន សុភ័ក្រ ក្លាយជាម្ចាស់មេដាយមាស ប្រចាំឆ្នាំ២០១៩ វិញ្ញាសាគុនខ្មែរ ប្រភេទទម្ងន់ ៦០គីឡូក្រាម៕

ចង់ឃើញថាការប្រកួតវគ្គផ្ដាច់ព្រ័ត្រនោះសម្រុកគ្នាយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T