រំជួលចិត្ត! បុរសម្នាក់សុខចិត្តលះបង់វ័យសប្បាយរបស់ខ្លួន ខំធ្វើការរកលុយដើម្បីបំពេញបំណងរបស់ម្ដាយដែលកំពុងមានជំងឺប្រចាំកាយ

//s5.kh1.co/70/70b2e0339823a239b2a958e3d841d50ce3794589.jpg
សង្គម

 ១១-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ ថ្មីៗកន្លងទៅនេះ បុរសម្នាក់កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ក្រោយពីគាត់បានខិតខំធ្វើការ ដើម្បីសម្រេចបំណងរបស់ម្ដាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា បុរសរូបនោះមានឈ្មោះថា Muhammad Hasif អាយុ២៨ឆ្នាំ។ ក្នុងអំឡុងឆ្នាំ២០១៧ ម្ដាយរបស់គាត់បានចាប់ផ្ដើមមានជំងឺប្រចាំកាយដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងបញ្ហាតម្រងនោម។ ក្នុងពេលនោះដែរ លោកបានជួបបញ្ហាដ៏ធំមួយ គឺមិនមានប្រាក់គ្រប់គ្រាន់សម្រាប់បង់ថ្លៃថ្នាំនិងការព្យាបាលរបស់ម្ដាយ។ ដូច្នេះ លោកបានសម្រេចចិត្តលះបង់ភាពសប្បាយរបស់ខ្លួនជាមួយមិត្តភក្ដិ ដើម្បីខិតខំរកប្រាក់។

ម្ដាយរបស់លោកតែងតែប្រាប់ថា ចង់ទៅដើរកម្សាន្តនៅឆ្នេរសមុទ្រ នេះជាមូលហេតុមួយដែលជំរុញឲ្យលោកខិតខំប្រឹងប្រែងធ្វើការបន្ថែមទៀត។

ប្រភពបានបន្ដថា លុះមកដល់ដើមខែតុលា ឆ្នាំ២០១៩នេះ លោកអាចសន្សំប្រាក់ដើម្បីសម្រេចបំណងរបស់ម្ដាយបាន។ លោកបានហុចសំបុត្រយន្ដហោះទៅកោះ Tioman ទៅកាន់ម្ដាយ ធ្វើឲ្យម្ដាយរំភើបស្រក់ទឹកភ្នែក។ បន្ថែមពីនេះទៀត លោកបានទិញបណ្ដោងខ្សែ.កមាសជូនម្ដាយទៀតផង។

លោក Muhammad បាននិយាយថា៖

«សម្រាប់បណ្ដោងខ្សែ.កមាសនោះ ខ្ញុំមានបំណងចង់ប្ដូរឲ្យគាត់យូរណាស់មកហើយ ព្រោះបណ្ដោងដែលគាត់តែងតែពាក់គឺចាស់ណាស់ហើយ។ វាពិតជាចំណាយពេលយូរណាស់ដើម្បីឆ្លាក់ឲ្យដូចទៅនឹងបណ្ដោងចាស់របស់គាត់។»

លោក Muhammad បានឲ្យដឹងទៀតថា អ្វីដែលលោកបានធ្វើគឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ប៉ុន្ដែលោកពិតជាសប្បាយចិត្តខ្លាំងណាស់ដែលអាចសម្រេចបំណងរបស់ម្ដាយ។ លោកនឹងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដើម្បីម្ដាយបន្ដទៀត។

យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវរបស់លោកបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករួចមក មានមហាជនជាច្រើនបានកោតសរសើរចំពោះទឹកចិត្តដែលគាត់មានចំពោះម្ដាយផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

  លោក Muhammad និងម្ដាយ
  លោក Muhammad និងម្ដាយ
  លោក Muhammad និងម្ដាយ
  លោក Muhammad និងម្ដាយ
  លោក Muhammad និងម្ដាយ
  លោក Muhammad និងម្ដាយ
  លោក Muhammad និងម្ដាយ
  លោក Muhammad និងម្ដាយ
  លោក Muhammad និងម្ដាយ
  លោក Muhammad និងម្ដាយ
  លោក Muhammad និងម្ដាយ
  លោក Muhammad និងម្ដាយ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T