ហ្វេនណាមិនរំភើប! បើតុក្កតាដែលធ្លាប់ឲ្យតាំងពី២០១៥ ត្រូវបានប្រទះឃើញនៅក្នុងបន្ទប់គេងរបស់ V

//s5.kh1.co/7c/7c1513ea8237830c41c4e394294d513e31016f9a.jpg
តារា & កម្សាន្ដ

 ១១-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖​ ម្ដងនេះកាន់តែធ្វើឲ្យក្រុមអ្នកគាំទ្ររំភើបចិត្ត កាន់តែខ្លាំងឡើងបន្ទាប់ពីបានឃើញ វីដេអូថ្មីរបស់ V សមាជិកក្រុម BTS នៅខណៈពេលដែលលោកឈប់សម្រាក វិស្សមកាលរបស់ក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវីដេអូបានបង្ហាញពីសកម្មភាពខ្លះៗរបស់ V ជាមួយនឹងមិត្តៗដែលជាសិល្បករ។ ប៉ុន្តែមានឈុតមួយដែលលោកបានថត នៅខណៈពេលដែលលោកកំពុងតែគេងលេងជាមួយ កូនឆ្កែជាទីស្រលាញ់ អ្នកគាំទ្របានប្រទះឃើញ តុក្កតាដ៏ចំណាស់មួយ ដែលពួកគេស្គាល់យ៉ាងច្បាស់ថាជាអំណោយពីហ្វេន តាំងពីកំឡុងឆ្នាំ២០១៥។

ហ្វេនៗមិនស្មានថា V បានរក្សាវាទុកដល់សព្វថ្ងៃឡើយ ព្រោះតែលោកទទួលបានអំណោយជាច្រើនហូហែ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ប៉ុន្តែ V បានរក្សាវាទុកនៅក្នុងបន្ទប់គេងរបស់លោក។

ទង្វើនេះបានបង្ហាញថា V តែងតែចងចាំ និងរក្សាទុករាល់ក្ដីស្រលាញ់ និងអំណោយដំបូងៗពីហ្វេន ដែលលោកធ្លាប់ទទួលបាន តាំងពីមិនទាន់មានកេរ្តិ៍ល្បីល្បាញដូចសព្វថ្ងៃ។ ហើយនេះជាអ្វីដែលធ្វើឲ្យអ្នកគាំទ្រទូទាំងពិភពលោក រំភើបរីករាយបំផុត។

គួរបញ្ជាក់ផងដែរថា កាលពីកំឡុងពេលបង្ហាញខ្លួនដំបូងៗ BTS មិនត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍ និងស្គាល់នោះទេ។ ផ្ទុយទៅវិញ ពួកគេត្រូវបានមនុស្សជាច្រើនមើលរំលង ព្រោះតែពួកគេជាតារានៅក្នុងផលិតកម្មតូច ថែមទាំងផលិតកម្ម ធ្លាប់មានរឿងអាស្រូវតារាកាលពីមុនទៀតផង។

ប៉ុន្តែចំនួនអ្នកគាំទ្រដ៏តិចតួចដែលពួកគេមាន បានផ្ដល់ឲ្យពួកគេនូវកម្លាំងចិត្ត និងសេចក្ដីស្រលាញ់យ៉ាងច្រើន ដែលធ្វើឲ្យពួកគេមិនអាចបំភ្លេចបាន។

ហើយនេះជាវិធីដែល V សមាជិកក្រុម BTS បានបង្ហាញក្ដីស្រលាញ់តបទៅកាន់ហ្វេនៗរបស់លោកវិញ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព V
រូបភាព V
រូបភាព ក្នុងវីដេអូរបស់ V
រូបភាព ក្នុងវីដេអូរបស់ V
រូបភាព ក្នុងវីដេអូរបស់ V
រូបភាព ក្នុងវីដេអូរបស់ V
រូបភាព អំណោយរបស់ហ្វេន
រូបភាព អំណោយរបស់ហ្វេន
រូបភាព អំណោយរបស់ហ្វេន
រូបភាព អំណោយរបស់ហ្វេន
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T