Manchester United ចាប់អារម្មណ៍ចង់បានកីឡាករឆ្នើមរូបនេះពី Real Madrid

//s5.kh1.co/d2/d228ff5df65c47c734a7e2ab3d148085dfde057e.jpg
កីទ្បា

 ១១-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United កំពុងចាប់អារម្មណ៍ចង់បានខ្សែបម្រើសញ្ជាតិអេស្ប៉ាញកីឡាករ Isco ពី Real Madrid ប្រសិនបើ Real Madrid ទិញបាន Christian Eriksen ពីក្រុម Tottenham Hotspur នៅខែមករាខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Isco
  កីឡាករ Isco

យោងតាមកាសែត The Mirror កាលពីពេលថ្មីៗនេះបានបញ្ជាក់អោយដឹងថាក្លិប Tottenham Hotspur មានបំណងលក់កីឡាករ Christian Eriksen ទៅកាន់ Real Madrid អំឡុងពេលទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះចៀសវាងកីឡាកររូបនេះចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវកាលក្រោយដោយសារកុងត្រារបស់គាត់នឹងផុតកំណត់នៅរដូវកាលក្រោយនេះ។

តាមរយៈកាសែត Don Balon បានអោយដឹងថា Real Madrid ដាក់សំណើទិញ Eriksen ក្នុងតម្លៃ៣៥លានផោន(ឬ ៤៣,៧លានដុល្លារអាមេរិក) ដែល ​Man Utd សង្ឃឹមថាការចរចានេះនឹងជោគជ័យដើម្បីមានឱកាសយកកីឡាករ Isco។

កីឡាករ Christian Eriksen
កីឡាករ Christian Eriksen

តាមប្រភពដដែលបានអោយដឹងបន្តទៀតថា Isco បានប្រាប់អ្នកចាត់ការទូទៅលោក Zinedine Zidane ថាគាត់នឹងចាកចេញពីក្លិបប្រសិនបើពួកគេនាំ Eriksen មកកាន់ទឹកដី Madrid នៅខែមករាខាងមុខនេះ។

ទន្ទឹមនឹងនេះកាសែត Don Balon បានកត់សម្គាល់ថាក្លិបធំៗ២ដូចជា Man City និង Juventus ក៏ចូលរួមប្រជែងជាមួយ ​Manchester United ក្នុងការចុះកុងត្រាយកកីឡាករ Isco ពី Real Madrid ផងដែរប្រសិនបើ Eriksen ផ្ទេរទៅកាន់ Real Madrid នៅខែមករា។

កីឡាករ Isco 
កីឡាករ Isco 

គួរបញ្ជាក់ផងដែរថាក្លិប Manchester United កំពុងខ្វះកីឡាករដែលមានភាពប៉ិនប្រសប់ក្នុងការលេងតំបន់បម្រើដូច្នេះកីឡាករ Isco អាចជាកីឡាករសំខាន់ដែលអាចបំពេញចន្លោះក្នុងក្រុមរបស់លោក Ole Gunnar Solskjaer បាន៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T