មិនមែនតែ កែវ សុខផេង ទេដែលស៊ុតប៉េណាល់ទីអ្នកចាំទីអ៊ីរ៉ង់មិនចូល សូម្បី Ronaldo ក៏ស៊ុតមិនចូលដែរ (មានវីដេអូ)

//s4.kh1.co/64/648b9e494e359c73f1919c1449ed254b6359883b.jpg
កីទ្បា

 ១១-តុលា-២០១៩ ៧ល្ងាច · ៤ ឆ្នាំមុន

អ៊ីរ៉ង់៖ ក្នុងការប្រកួតវគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022 កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ក្រុមជម្រើសជាតិអ៊ីរ៉ង់បានយកឈ្នះកម្ពុជា ក្នុងលទ្ធផល ១៤ទល់នឹង០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងការប្រកួតមួយនោះ កម្ពុជា ក៏មានឱកាសក្នុងការរកគ្រាប់បាល់តាមរយៈការទាត់បាល់ពិន័យ ១១ម៉ែត្រផងដែរនៅដើមវគ្គទីពីរ ក្រោយអ្នកចាំទីរបស់អ៊ីរ៉ង់កីឡាករ Alireza Beiranvand បង្កកំហុសនៅក្នុងតំបន់គ្រោះថ្នាក់ ប៉ុន្តែគួរឲ្យសោកស្ដាយដែលខ្សែប្រយុទ្ធមានដើមកំណើតនៅខេត្តក្រចេះ កីឡាករ កែវ សុខផេង មិនអាចសម្រេចទីបាន ដោយត្រូវអ្នកចាំទីរបស់អ៊ីរ៉ង់សង្រ្គោះបាន។

https://s5.kh1.co/__image/w=650,h=347,q=100/a8/a89e69aaa13f894f7f1bec9551f7dc4bca6f59c1.png

តាមពិតទៅអ្នកចាំទីដៃទីមួយរបស់ក្រុមជម្រើសជាតិអ៊ីរ៉ង់ Alireza Beiranvand ក៏ធ្លាប់ជួយសង្រ្គោះបាល់ប៉េណាល់ទីពីសំណាក់ការស៊ុតរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ផងដែរកំឡុងការប្រកួតវគ្គចែកពូលព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី ដោយពេលនោះអ៊ីរ៉ង់ បានប្រកួតស្មើព័រទុយហ្គាល់ក្នុងលទ្ធផល ១-១។

https://s6.kh1.co/__image/w=650,h=346,q=100/e7/e72b82fc7bbdc2d6599bb03bf4862bf1df4554e7.png

ចង់ឃើញថា អ្នកចាំទីរបស់អ៊ីរ៉ង់ កីឡាករ Alireza Beiranvand សង្រ្គោះបាល់ ប៉េណាល់ទីរបស់ កែវ សុខផេង និង Ronaldo យ៉ាងណានោះ ទៅទស្សនាវីដេអូ Highlight នៅខាងក្រោម៖

អ៊ីរ៉ង់ ១៤-០ កម្ពុជា
អ៊ីរ៉ង់ ១-១ ព័រទុយហ្គាល់
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T