ទាំងដឹងថាពិបាកធ្វើតែ ហេតុអ្វីបានជារំដួលលិចទឹកនៅតែយកផលិតផលខ្មែរ យកមកច្នៃជាសម្ភារៈ និងសម្លៀកបំពាក់ទៀត?(មាន​វី​​ដេអូ)

//s4.kh1.co/01/015ddfb03a2787cb3c77a5109c79198328de18a4.jpg
តារា & កម្សាន្ដ

 ០៩-ឧសភា-២០២៣ ១២ល្ងាច · មួយឆ្នាំមុន

ទាំងដឹងថាពិបាកធ្វើតែ ហេតុអ្វីបានជារំដួលលិចទឹកនៅតែយកផលិតផលខ្មែរ យកមកច្នៃជាសម្ភារៈ និងសម្លៀកបំពាក់ទៀត?(មាន​វី​​ដេអូ)

ភ្នំពេញ៖ ជាការពិត មនុស្ស​ម្នាក់​ៗមាន​ការ​កំណត់​នៅ​ និយម​ន័យនៃ​ភាព​ជោគ​ជ័យ​​ផ្សេង​ៗ​ពីគ្នា ហើយ​ក៏មាន​មធ្យោបាយ​ឆ្ពោះ​ទៅ​រក​ ភាព​ជោគជ័យ​ក៏​ដូច​ជា​ក្តី​ស្រម៉ៃរបស់​ ពួកគេ​ផ្សេងៗ​ខុស​ដោយ​ឡែកពីគ្នា​ផង​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក​រំដួល​លិច​ទឹក​
លោក​រំដួល​លិច​ទឹក​

ជាក់​ស្តែង​​សម្រាប់​លោក​ម៉េង ​ចាន់​វ៉ាន់​ដា ដែល​សព្វ​ថ្ងៃ​លោកមាន ​តួនាទី​​ជា​National Director Planet Cambodia ស្ថិតក្នុង​វិស័យ​នេះ​រូប​​លោក ក៏​កំពុងតែ​​មានទីផ្សារ ​ក៏​ដូច​ជា​​ភាព​លេច​ធ្លោ ​មិន​ណយ​នោះ​ទេ​​ ក្នុង​ប្រទេស​កម្ពុជា។ ហើយ​បើ​ក្រឡេក​ត្រឡប់​ទៅ​ ក្រោយ​បន្តិច​វិញលោក​ម៉េង​ ចាន់​វ៉ាន់​ដា ត្រូវ​បាន​មហាជន​ទូទៅ ​ស្គាល់យ៉ាង​ច្បាស់តាម​រយៈ ឈ្មោះ​​ថា«​​​​រំដួល​លិច​ទឹក»ជា​ឈ្មោះ​ដែល​រូប​លោក​បាន​ដាក់ ​ក្នុង​ពេល​ដែល​លោក​បានចាប់​ផ្តើម​​បង្កើត ​គណនី​ផេក​ផ្លូវ​ការ​របស់លោកដំបូង ហើយ​ក៏​អាច​និយាយ​បាន​ផង​ដែរថា​ ជា​ពេល​ដែលរូប​លោក​បាន​ ឈានជើង​​ចូល​ក្នុង ​វិស័យ​សិល្បៈដំបូង​ផង​ដែរ​​។

ផេក​ផ្លូវ​ការ​បស់​ «រំដួល​លិច​ទឹក​»
ផេក​ផ្លូវ​ការ​បស់​ «រំដួល​លិច​ទឹក​»
«​​​​រំដួល​លិច​ទឹក»
«​​​​រំដួល​លិច​ទឹក»

ជារួម​​តាម​រយៈគណនី​ផេក​ផ្លូវ​ការ​ ដែលរូប​​​លោកបាន​បង្កើត​ឡើ​ង​មួយនេះ​ ក៏​​បាន​​ធ្វើ​ឲ្យ​មហា​ជន​ជា​ច្រើន ​កាន់​តែស្គាល់​រូប​លោក​ខ្លាំង​ឡើង ​តាម​រយៈការ​បង្ហោះ​នៅ​ស្នាដៃ ​នៃ ការ​តុប​តែង​ខ្លួនប្លែក​ៗ ​​ជាលក្ខណៈមនុស្ស​​ស្រី​ជា​មួយ​នឹង​ ការគ្រង​ និង​​​​ច្នៃនៅ​ម៉ូត​​សម្លៀក​បំពាក់ប្លែក​ៗ ដែល​សុទ្ធ​សឹង​តែច្នៃ​ចេញ​​​មក​ពី​​សម្បត្តិ​​ធម្ម​ជាតិ បូក​ផ្សំ​ទាំង​​ សម្រាមនិង​​របស់​របរ​ ដែល​គេ​បោះ​ចោល​ជា​ដើម​។

រូ៉ប​ដែល​ច្នៃ​ពី​សម្រាម
រូ៉ប​ដែល​ច្នៃ​ពី​សម្រាម
រូ៉ប​ដែល​ច្នៃ​ពី​សម្រាម
រូ៉ប​ដែល​ច្នៃ​ពី​សម្រាម

​គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ម៉ូតដំបូង​​ដែល ​​រូប​លោកបាន​​ច្នៃ​ឡើង​ និង​ធ្វើ​ឲ្យ​ទស្សនិក​ជន​ទូទៅ​ ស្គាល់​រូប​លោកកាន់​តែ​ច្បាស់​នោះគឺ ​​ឈុត​ដែល​លោក​បាន​ច្នៃ​យក​តាម ​ម៉ាក​ផលិត​ផល​ម្សៅម្យ៉ាង ហើយក្នុង​ពេល​នោះ​រូប​លោក​ បាន​ថត​​​​​កាន់​នៅ​សត្វ​ព្រាប​ពណ៌ស ។ ​ក្នុង​ឈុត​នោះ​លោកបាន​ទទួល​​នៅ​ ការ​គាំ​ទ្រ​ក៏​ដូចជាទទួល​បាន​ នូវការកោត​​សរសើរ​យ៉ាងខ្លាំងពី សំណាក់​មហាជនទូ​ទៅ​ផង​ដែរ​​។ តាម​រយៈ​​ការ​គាំ​ទ្រ​ទាំង​នោះហើយ​ ដែល​​ជា​កម្លាំង​ចិត្ត​មួយយ៉ាង​សំខាន់​​ ដែល​ជម្រុញ​ឲ្យ​រូប​លោក​បន្ត​ នៅ​ការ​ច្នៃ​ចេញ​ជា​ម៉ូត​ផ្សេង​ៗ​ បន្ថែម​ទៀត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ​។

ឈុត​ដែល​អាច​ធ្វើ​ឲ្យលោក​ទទួល​បាន​នៅ​ការ​គាំ​ទ្រ​ខ្លាំង
ឈុត​ដែល​អាច​ធ្វើ​ឲ្យលោក​ទទួល​បាន​នៅ​ការ​គាំ​ទ្រ​ខ្លាំង

ហើយ​បើ​គិត​មក​ដល់​នឹង​ពេល​នេះ«​រំដួល​លិច​ទឹក» ​​លោក​ក៏ធ្លាប់​​បាន​ច្នៃ​ចេញឡើង ​ជា​ម៉ូត​ប្លែក​ៗ​ជាង​២០០​ម៉ូត រួចមក​ហើយ​ដែរ​។ ​ដែល​ភាគច្រើន​គឺ​សុទ្ធសឹង​តែ​ ទទួល​បាន​នៅ​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង ​ពីសំណាក់​មហាជន​ទូទៅ។ លើស​ពីនេះ លោក​​ក៏បាន​បញ្ជាក់ប្រាប់​​ផង​ដែរថា​ បើគិត​ពីពេល​វេលា​ក្នុង​ការ​រៀប​ចំ​ នៅ​រ៉ូប​មួយ​ឈុត​ៗវិញ​ គឺ​អាស្រ័យ​ទៅ​តាម​ម៉ូត​នីមួយ​ៗ។ ពោល​​ចំពោះ​រ៉ូប​ដែល​​ច្នៃ​ពី ​ធនធាន​​ធម្មជាតិ​គឺ​ត្រូវ​ចំណាយ​ពេលក្នុង ​ការ​រៀប​ចំ​​ភ្លាម​ៗពាក់​ភ្លាម​ៗ ពី​ព្រោះ​ឈុត​ប្រភេទ​នេះ​មិន​អាច​ទុក​ ក្នុង​រយៈពេល​យូរ​ ​បាន​នោះ​ទេ ព្រោះ​វាងាយ​​ខូចក្នុង​រយៈពេល ​ដ៏ខ្លី​បាន​។ ហើយបើគិតពី​​រយៈពេលក្នុង​ការ​​ធ្វើ ​ពេល​ខ្លះត្រូវ​​​ចំណាយ​ពេល ដល់៤ទៅ​៥ម៉ោង ចំណែក​ឯម៉ូត​ខ្លះ​ទៀត​ត្រូវ​ចំណាយ​ពេល ​ធ្វើរហូត​ដល់​ទៅ​២​ថ្ងៃ​ក៏មាន​ដែរ​។

រ៉ូប​ដែល​ច្នៃ​ចេញ​ពី​ផ្កា​ស្រស់​
រ៉ូប​ដែល​ច្នៃ​ចេញ​ពី​ផ្កា​ស្រស់​
រ៉ូប​ដែល​ច្នៃ​ចេញ​ពី​ផ្កា​ស្រស់​
រ៉ូប​ដែល​ច្នៃ​ចេញ​ពី​ផ្កា​ស្រស់​

​លោក​ក៏​បាន​បន្តប្រាប់ខ្មែរឡូត​ទៀតផង​ដែរ​ថា​​ មូល​ហេតុ​ចម្បង​ ដែល​រូប​លោក​ចាប់​ផ្តើម​គំនិត​បង្កើត ​នៅ​សម្លៀក​បំពាក់​ច្នៃ​ពី​របស់​ធម្មជាតិ​ក៏​ដូចជា ​សម្រាម​ដែល​គេ​បាន​បោះ​ចោល​ហើយ ​យក​មកកែ​ច្នៃ​ឡើង​វិញ​នេះ​​ក៏​ព្រោះ​តែ រូប​លោក​ចង់​បង្ហាញក៏​ដូច​ជា ​ចង់​លើកស្ទួយ​នៅ​ អត្ត​សញ្ញាណជាតិ​ បង្ហាញ​ពី​អត្ត​ប្រយោជន៍ នៃ​ដំណាំផ្លែឈើ​របស់​ខ្មែរ ហើយ​ក៏​ចង់​បង្ហាញ​ពី​សារ ​ទៅ​កាន់​មហាជន​ទាំង​អស់​គ្នា ​ឲ្យយល់​ដឹង​នឹង​​ងាក​ត្រឡប់​មក ​ប្រើប្រាស់​នៅ​វត្ថុ​ធាតុ​ដើម​ ក៏​ដូច​ជា​របស់​ធម្ម​ជាតិ​ ដើម្បី​យើង​ទាំង​អស់​គ្នា ​ចូល​រួម​ជា​មួយ​នឹង​ ការ​ថែរក្សា​បរិស្ថាន​ ក៏​ដូច​ជាចូល​រួម​ក្នុង​ការ​កាត់​បន្ថយ ​នៅ​ការ​ប្រើ​ប្រាស់ថង់ផ្លាស្ទិក​ផង​ដែរ។

រ៉ូប​ដែល​ច្នៃ​ចេញ​មក​ពី​គួរ​ស្រូវ
រ៉ូប​ដែល​ច្នៃ​ចេញ​មក​ពី​គួរ​ស្រូវ
រ៉ូប​ដែល​ច្នៃ​ចេញ​មក​ពី​ស្លឹក​ចេក​និង​ផ្លែចេក
រ៉ូប​ដែល​ច្នៃ​ចេញ​មក​ពី​ស្លឹក​ចេក​និង​ផ្លែចេក

បើ​និយាយ​មក​ដល់​ត្រឹម​នេះ យើង​មើល​ឃើញ​ថា​ «រំដួលលិច​ទឹក»​ បច្ចុប្បន្ន​លោក​ក៏​ចាត់​ទុក​ជា ​បុគ្គល​មួយ​រូប​ដែលកំពុង​តែ ​ទទួល​បាន​នៅប្រជាប្រិយ​ភាព ​ក៏​ដូច​ជា​​ភាព​ជោគ​ជ័យ​យ៉ាងខ្លាំង ​ទាំង​ក្នុង​វិស័យ​ផាត់​មុខ​រួម​ទាំង ​​ក្នុង​វិស័យ​នៃ​ការ​ច្នៃ​ម៉ូតបែបប្លែក​ៗ ចេញ​​​ពីរបស់​​របរធម្ម​ជាតិ និង​សម្រាមផ្សេងៗនេះ​ផងដែរ​​​។ ក៏​ប៉ុន្តែ​ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ អ្នកមួយ​ចំនួន​ប្រហែល​ជា ​មិន​ទាន់​បាន​​ដឹង​ទេ​ថា ​ទម្រាំ​តែទទួល​បាន​នៅ​ ភាព​ជោគជ័យ​​ដូច​សព្វ​ថ្ងៃ​​នេះ«​រំដួល​លិច​ទឹក»​លោកធ្លាប់​បាន​ជួប​ប្រទះ ​នៅ​រឿង​រ៉ាវ​ផ្សេង​ៗ ដែល​ប៉ះ​ពាល់​ដល់​អារម្មណ៍​ ក៏​ដូចជា​ផ្លូវ​ចិត្ត​របស់លោក ​ក៏​មិន​តិច​នោះដែរ។

រ៉ូប​ទាំង​២​ឈុតដែល​លោក​ធ្លាប់​បាន​ទទួល​នៅ​ការ​គាំ​ទ្រ​ខ្លាំង​
រ៉ូប​ទាំង​២​ឈុតដែល​លោក​ធ្លាប់​បាន​ទទួល​នៅ​ការ​គាំ​ទ្រ​ខ្លាំង​

លោកបានបញ្ជាក់​​ថា ​លោក​​ធ្លាប់​ត្រូវ​បាន ​មនុស្សមួយ​ចំនួន​​រិះ​គន់​ថា ​​លោកមិន​គួរ​នឹង​ធ្វើ​បែបនឹង មើល​ទៅ​ពិត​ជា​អាក្រក់មើលខ្លាំង​ណាស់​​ ​ហើយ​ពួកគេ​ថែម​ទាំង​ថា​ឲ្យ​លោក​ថា​ ធ្វើ​អ្វី​ចេញ​មក​ឆ្កួត​ៗ​ មិន​ត្រឹមតែប៉ុណ្ណោះ ​លោក​ក៏​​ត្រូវ​បាន​អ្នករិះគន់ ​មួយ​ចំនួន​ចោទថា​ លោក​ជា​បុគ្គល​ដែល ​បំផ្លាញ​នៅ​តម្លៃ​របស់ ​ស្រ្តី​ខ្មែរ​ទៀត​ផង​។

ឈុត​ដែល​លោក​ធ្លាប់​ទទួល​បាន​នូវជ័យ​លាភីក្នុង​ការ​ប្រកួត
ឈុត​ដែល​លោក​ធ្លាប់​ទទួល​បាន​នូវជ័យ​លាភីក្នុង​ការ​ប្រកួត

ត្រង់​ចំណុច​នេះ​លោក​ក៏​បាន ​បកស្រាយ​ផង​ដែរថា ថ្វី​ត្បិត​តែ​​លោក​ជា​មនុស្ស​ប្រុស​ ហើយ​តែង​ខ្លួន​ជា​ស្រី​ក៏​ពិត​មែន តែ​​លោក​តែង​តែចង​ចាំ​នឹង ​តែង​តែ​រក្សា​នៅ​តម្លៃ​ជា​ ស្រ្តី​​ខ្មែរ ​ជា​និច្ចមិន​ដែល​ភ្លេច​នោះ​ទេ។ ​​ម្យ៉ាង​វិញ​ទៀត​ក៏​ព្រោះ​តែ​ការ​ស្រលាញ់ នឹងមាន​ការកំណត់​ពី ​​គោល​ការ​ណ៍​ច្បាស់​លាស់ ​ទើបរូប​លោក​អាច​ជម្នះ ​នឹង​ពាក្យ​រិះគន់​ទាំង​នោះ​ រហូត​មក​ដល់​ពេល​ឥឡូវ​នេះ​បាន។ 

ជា​ចុងក្រោយ​​«រំដួល​លិច​ទឹក​» លោក​ក៏​មាន​ជាពាក្យ​ពេចន៍ ​ផ្តាំ​ផ្ញើរ​មួយ​ចំនួន​ទៅ កាន់​យុវជន​យុវនារី​ ដែល​មាន​សមត្ថភាព ​តែ​មិន​ហ៊ាន​បញ្ចេញ​គឺ ​គួ​រតែ​ក្លាហាន​ឡើង​ ក្នុង​ការ​បង្ហាញក៏​ដូចជា​​បញ្ចេញ​ នៅ​សមត្ថភាព​របស់​ខ្លួន​ឯង​ ដើម្បី​​ចូល​រួម​ធ្វើ​នឹង​បង្កើតនៅ​អ្វី​​ថ្មី​ ​ ដោយ​មិនត្រូវ​​មាន​នៅ ​ការ​ភ័យ​ខ្លាំច​ក្នុង​ការ​បង្ហាញ​នូវ ​សមត្ថភាព​របស់​ខ្លួន​ឡើយ​៕  

ឈុត​ដែល​ច្នៃ​ចេញ​មក​ពី​កន្ទេល​ស្លឹក​ខ្មែរ​
ឈុត​ដែល​ច្នៃ​ចេញ​មក​ពី​កន្ទេល​ស្លឹក​ខ្មែរ​
​​«រំដួល​លិច​ទឹក​»
​​«រំដួល​លិច​ទឹក​»
រ៉ូប​ទាំង​២​ឈុតដែល​លោក​ធ្លាប់​បាន​ទទួល​នៅ​ការ​គាំ​ទ្រ​ខ្លាំង​
រ៉ូប​ទាំង​២​ឈុតដែល​លោក​ធ្លាប់​បាន​ទទួល​នៅ​ការ​គាំ​ទ្រ​ខ្លាំង​
​​«រំដួល​លិច​ទឹក​»
​​«រំដួល​លិច​ទឹក​»
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T