ចាំមើលបានឬមិនបាន! Messi ទាក់ទងទៅខ្សែប្រយុទ្ធរូបនេះផ្ទាល់ដើម្បីជួយ Barcelona ប្រជែងជាមួយ Real Madrid ដណ្ដើមយកកីឡាកររូបនេះពី Inter Milan

//s4.kh1.co/38/38654891a2d02d7e77cdc08825c870874eb81893.jpg
កីទ្បា

 ១១-តុលា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អាល្លឺម៉ង់៖ កីឡាករ Lionel Messi ត្រូវបានគេរាយការណ៍ថាបានទាក់ទងផ្ទាល់ជាមួយកីឡាករ Lautaro Martinez ក្នុងគោលបំណងជួយ Barcelona ប្រជែងឈ្នះ Real Madrid ក្នុងការដណ្ដើមយកកីឡាកររូនេះពី Inter Milan ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Lautaro Martinez ជាមួយនឹងកីឡាករ Lionel Messi
  កីឡាករ Lautaro Martinez ជាមួយនឹងកីឡាករ Lionel Messi

កីឡាករ Martinez ជាកីឡាករ១រូបដែលធ្លាប់ចាប់ដៃគូជាមួយ Messi ក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ដែលសព្វថ្ងៃគាត់ជាកីឡាករឆ្នើម១រូបក្នុងចំណោមខ្សែប្រយុទ្ធវ័យក្មេងឆ្នើមៗដទៃទៀតនៅតំបន់អឺរ៉ុប។

កីឡាករវ័យក្មេងរូបនេះទើបតែមានវ័យ២២ឆ្នាំប៉ុណ្ណោះ ដោយខ្សែប្រយុទ្ធស៊ុតបញ្ចូលទីបាន១២គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន៣ដងក្នុងចំណោម៤៤ប្រកួតចាប់តាំងពីផ្ទេរមកពីក្លិប Racing Club ឆ្នាំ២០១៨។

  កីឡាករ Lautaro Martinez
  កីឡាករ Lautaro Martinez

យោងតាមកាសែត ​Don Balon បានអោយដឹងថាកីឡាកររូបនេះបច្ចុប្បន្នកីឡាកររូបនេះមានតម្លៃខ្លួនប្រមាណ៥៥លានផោន(ឬ ៦៨,៥លានដុល្លារអាមេរិក)។

ប្រភពដដែលបានបន្តអោយដឹងទៀតថា Messi បានទាក់ទងកីឡាកររូបនេះបន្ទាប់ពីការប្រកួតរវាងអាល្លឺម៉ង់ទល់នឹងអាហ្សង់ទីនបញ្ចប់ទៅក្នុងលទ្ធផល២-២ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះដើម្បីបង្ហាញអារម្មណ៍របស់គាត់ដែលចង់ឃើញកីឡាកររូបនេះទៅលេងនៅ Camp Nou នៅពេលខាងមុខនេះ៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T