Man UTD សម្លឹងឃើញខ្សែបម្រើមួយរូប ដើម្បីមកជំនួសកន្លែងរបស់ Fred និង Matic

//s4.kh1.co/93/9346449dd5fe7108c84a3571ab98c94c9a7fc209.jpg
កីទ្បា

 ១១-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ក្រោយបរាជ័យក្រោមថ្វីជើង Newcastle United ក្នុងលទ្ធផល ១ទល់នឹង០ កាលពីសប្ដាហ៍មុនអ្នកចាត់ការទូទៅរបស់បិសាចក្រហម Manchester United លោក Ole Gunnar Solskjaer យល់ថាតំបន់បម្រើនៅមានចំណុចខ្វះខាត ហើយពេលនេះលោកបាននឹងកំពុងតែស្វែងរកកីឡាករមកពង្រឹងបន្ថែមនៅតំបន់បម្រើរបស់ក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ole Gunnar Solskjaer 
Ole Gunnar Solskjaer 

យោងតាមសារព័ត៌មាន Mirror ក្លិប Manchester Untied បានសម្លឹងឃើញកីឡាករជម្រើសជាតិន័រវេស Mathias Normann ដើម្បីមកជំនួសកន្លែងរបស់ Fred និង Nemanja Matic។ កីឡាករវ័យ ២៣ឆ្នាំ Normann កំពុងប្រកបអាជីពនៅលីគកំពូលរបស់ប្រទេសរុស្ស៊ីជាមួយក្លិប FC Rostov ហើយរូបគេក៏ទើបតែឈ្នះពានកីឡាករល្អប្រចាំខែកញ្ញាផងដែរ។

 Mathias Normann
 Mathias Normann

ជម្រើសជាតិន័រវេសរូបនេះរំពឹងថានឹងអាចមកជំនួស Fred និង Matic នៅតំបន់បម្រើរបស់ Man UTD ស្របពេលដែលទម្រង់លេងរបស់ខ្សែបម្រើសញ្ជាតិប្រេស៊ីល Fred ហាក់ធ្វើមិនបានល្អសោះនៅរដូវកាលថ្មីនេះ ខណៈជម្រើសជាតិស៊ែប៊ី Matic តែងតែស្ថិតនៅខាងក្រៅក្នុងជម្រើសរបស់លោក Ole Gunnar Solskjaer។

Man UTD ទំនងអាចនឹងចំណាយប្រាក់ប្រមាណជា ២០លានផោនសម្រាប់ Normann ប៉ុន្តែតម្លៃនេះអាចនឹងមិនថេរនោះទេ ដោយសារតែ Spurs និង Sevilla ក៏ត្រូវបានរាយការន៍មកថាតាមអន្ទងខ្សែបម្រើរូបនេះខ្លាំងផងដែរ៕

 Mathias Normann និងលោក លោក Ole Gunnar Solskjaer
 Mathias Normann និងលោក លោក Ole Gunnar Solskjaer
 Mathias Normann
 Mathias Normann
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T