One Championship គម្រប់សង្វៀនលើកទី១០០ មានដណ្តើមខ្សែក្រវាត់៣គូ និងវគ្គផ្តាច់ព្រ័ត្រដណ្តើមលុយ១លានដុល្លារ!

//s6.kh1.co/54/54a9aa69d9f58309d2024d20245bff4d376d0382.jpg
កីទ្បា

 ១១-តុលា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតដ៏ធំជាប្រវត្តិសាស្ត្ររបស់ស្ថាប័ន One Championship ថ្ងៃគម្រប់សង្វៀនលើកទី១០០ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នាទីក្រុងតូក្យូ ប្រទេសជប៉ុន មានគូដណ្តើមខ្សែក្រវាត់ចំនួន៣គូ ក្នុងប្រភេទទម្ងន់ផ្សេងគ្នា និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Kickboxing ដណ្តើមលុយ១លានដុល្លារសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Aung La N Sang និងកីឡាករ Brandon Vera
កីឡាករ Aung La N Sang និងកីឡាករ Brandon Vera

គូដណ្តើមខ្សែក្រវាត់ LIGHT HEAVYWEIGHT WORLD CHAMPIONSHIP គឺជាការជួបគ្នារវាងកីឡាករហ្វីលីពីន Brandon Vera ប៉ះកំពូលអ្នកប្រដាល់មីយ៉ាន់ម៉ា Aung La N Sang

Brandon Vera ជាម្ចាស់ខ្សែក្រវាត់ ONE Heavyweight World Champion មានបទពិសោធន៍ប្រកួត MMA ឈ្នះ ១៦ និងចាញ់ ៧ ហាត់នៅក្លិប Alliance Training Center ចំណែក Aung La N Sang ជាម្ចាស់ខ្សែក្រវាត់ចំនួនពីរប្រភេទទម្ងន់របស់ស្ថាប័ន One Championship ពោលគឺរូបគេកាន់ខ្សែក្រវាត់ One Light Heavyweight និង One Middleweight World Champion មានបទពិសោធន៍ប្រកួតឈ្នះ ២៥ ចាញ់ ១០ មានជំនាញក្បាច់ BJJ  Boxing និង Muay Thai ហាត់នៅក្លិប Hard Knocks 365

កីឡាករ Aung La N Sang និងកីឡាករ Brandon Vera
កីឡាករ Aung La N Sang និងកីឡាករ Brandon Vera

គូដណ្តើមខ្សែក្រវាត់ BANTAMWEIGHT WORLD CHAMPIONSHIP ម្ចាស់ខ្សែក្រវាត់ ONE Bantamweight World Champion កីឡាករប្រេស៊ីល Bibiano Fernandes ជួបកីឡាករហ្វីលីពីន KEVIN BELINGON ក្នុងជំនួបសងសឹក និងការពារខ្សែក្រវាត់របស់ខ្លួនវិញផងដែរ។ ពួកគេទាំងពីរនាក់ធ្លាប់ឈ្នះចាញ់ជាមួយគ្នាកន្លងមករួចហើយ ខណៈលើកចុងក្រោយកីឡាករប្រេស៊ីល Bibiano Fernandes ដណ្តើមខ្សែក្រវាត់បានពី KEVIN BELINGON កាលពីថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៩ នេះ បន្ទាប់ពីរូបគេធ្លាប់បាត់បង់ក្រោមស្នាដៃរបស់ BELINGON

កីឡាករ Bibiano Fernandes និងកីឡាករ KEVIN BELINGON
កីឡាករ Bibiano Fernandes និងកីឡាករ KEVIN BELINGON

ការប្រកួតដណ្តើមខ្សែក្រវាត់មួយទៀត គឺកីឡាករថៃ Rodtang Jitmuangnon ត្រូវការពារខ្សែក្រវាត់ FLYWEIGHT MUAY THAI WORLD CHAMPIONSHIP ជាមួយកីឡាករប្រេស៊ីល Walter GoncalvesRodtang ដែលធ្លាប់ឈ្នះកីឡាករគុនខ្មែរ សុខ ធី ដណ្តើមខ្សែក្រវាត់នេះ បានពីកីឡាករអង់គ្លេស Jonathan ចំណែកកីឡាករ Walter ដែលមកដណ្តើមនេះមានបទពិសោធន៍ប្រកួត Muay Thai ឈ្នះ ៦៥ និងចាញ់ ៥ ដង ហ្វឹកហាត់នៅក្លិប Blackthai CT

កីឡាករ Rodtang Jitmuangnon និងកីឡាករ Walter Goncalves
កីឡាករ Rodtang Jitmuangnon និងកីឡាករ Walter Goncalves

ការប្រកួតដ៏ធំប្រចាំព្រឹត្តិការណ៍នេះ១គូទៀតគឺ វគ្គផ្តាច់ព្រ័ត្រ Kickboxing ដណ្តើមលុយ១លានដុល្លាររវាងកីឡាករ Giorgio Petrosyan ប៉ះ Samy Sana

កីឡាករអ៊ីតាលី Petrosyan មុនដល់វគ្គនេះបានផ្តួលកីឡាករថៃ Jo Nathanvuth ក្នុងទឹកទី១ បទពិសោធន៍ប្រកួត Kickboxing ឈ្នះ ១០២ ចាញ់ ២ និងស្មើ ២  ចំណែកកីឡាករបារាំងកាត់       អាល់ហ្សារី Samy Sana បានយកឈ្នះកីឡាកររុស្សី Askerov ដោយពិន្ទុក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នេះ។ កីឡាករដែលកើតនៅទីក្រុងបារីស មានបទពិសោធន៍ប្រកួត Kickboxing ឈ្នះ ១៣៥ ចាញ់ ៩ និងស្មើម្តង និងធ្លាប់ផ្តួលជើងខ្លាំងរបស់ថៃ យ៉តសែនខ្លៃ ផងដែរក្នុងកម្មវិធីនេះ។

កីឡាករ Giorgio Petrosyan និងកីឡាករ Samy Sana
កីឡាករ Giorgio Petrosyan និងកីឡាករ Samy Sana

ទាំងនេះជាគូសំខាន់ៗក្នុងការប្រកួតគម្រប់សង្វៀនលើកទី១០០ របស់ One Championship នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នាទីក្រុងតូក្យូ ប្រទេសជប៉ុន រួមទាំង៧គូផ្សេងទៀតសម្រាប់កម្មវិធីទី២ ដែលចាប់ផ្តើមពីម៉ោង ៥ ល្ងាច។ ខណៈកម្មវិធីទី១ក្នុងថ្ងៃនោះដែរ ចាប់ផ្តើមប្រកួតពីម៉ោង ៩ ព្រឹក ដែលមានការប្រកួតដណ្តើមខ្សែក្រវាត់ រួមជាមួយគូពិសេសៗជាច្រើនដែលស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន ធ្វើការផ្សាយបន្តផ្ទាល់៕

ការប្រកួត One Championship
ការប្រកួត One Championship
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T