ខួបកំណើតឆ្នាំនេះ Suzy ចំណាយលុយទាំងលាន បរិច្ចាគឲ្យទៅកាន់ក្មេងៗដែលមានជំងឺ

//s5.kh1.co/dd/ddb46e6e2030e7fabb5fbfcb8b915decacddb14e.jpg
តារា & កម្សាន្ដ

 ១១-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ១០ ខែតុលា ម្សិលមិញនេះសមាគម Life Share Association បានបង្ហើបឲ្យមហាជនបានដឹងថា ស្រីស្អាតល្បីឈ្មោះដែលជាតារាចម្រៀង និងសម្ដែងរបស់កូរ៉េគឺនាង Suzy បានធ្វើការបរិច្ចាគប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងថ្ងៃកំណើត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រាក់ឧបត្ថម្ភទាំងនោះ ត្រូវបានបញ្ជូនបន្តទៅកាន់ក្មេងៗដែលកំពុងតែមានជំងឺ ហើយត្រូវការជំនួយបំផុត។

ជាការពិតណាស់ ទង្វើនេះបានបង្ហាញថា Suzy ពិតជាយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការងារសប្បុរសធម៌ ក៏ដូចជាការជួយសង្គ្រោះដល់កុមារៗដែលងាយនឹងរងគ្រោះ នៅក្នុងប្រទេស។

ចាប់តាំងពីឆ្នាំ ២០១៦ Suzy បានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុនទៅដល់សមាគមLife Share Association នៅក្នុងថ្ងៃកំណើតរបស់នាង ហើយនាងក៏បានបរិច្ចាគប្រាប់ជាហូរហែ ជូនទៅដល់ក្រុមគ្រួសារដែលមានចំណូលទាប ហើយត្រូវការការព្យាបាលជំងឺ និងសម្ភារៈប្រើប្រាស់ដទៃទៀត។

អ្នកតំណាងមកពីអង្គការនេះបានលើកឡើងថា ចំនួនទឹកប្រាក់សរុបនៃការបរិច្ចាគរបស់ Suzy មានរហូតដល់ទៅខ្ទង់ ៤០០លានវ៉ុន ប្រហែលជា ៣៣៥.៣៥៨ ដុល្លារ ហើយសមាគមក៏បានទទួលទឹកប្រាក់ចំនួន ១០០ លានវ៉ុន ពី Suzy ផងដែរនៅក្នុងឆ្នាំនេះ។ ពួកគេត្រៀមនឹងយកវាទៅប្រើប្រាស់ ដើម្បីទូទាត់ថ្លៃព្យាបាលអ្នកជំងឺ សម្រាប់អ្នកដែលខ្វះខាត រួមមានដូចជាកុមារដែលកើតជំងឺមហារីកជាដើម៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Suzy
រូបភាព Suzy
រូបភាព Suzy
រូបភាព Suzy
រូបភាព Suzy
រូបភាព Suzy
រូបភាព Suzy
រូបភាព Suzy
រូបភាព Suzy
រូបភាព Suzy
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T