James Rodriguez ព្រមានថានឹងដើរចេញភ្លាម បើសិនជាលោក Zidane ហ៊ានទិញកីឡាករមួយរូបនេះ

//s4.kh1.co/3f/3f792c3e53ab3bae0780a9d4d78b65c23c1ddc98.jpg
កីទ្បា

 ១១-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ James Rodriguez ព្រមានថាគេនឹងចាកចេញពីកីឡដ្ឋាន Santiago Bernabeu បើសិនជាក្លិប Real Madrid ឈានដល់កិច្ចព្រមព្រៀងក្នុងការទិញយកកីឡាករ Christian Eriksen ពី Spurs នៅទីផ្សារខែមករាខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
James Rodriguez
James Rodriguez

ខ្សែបម្រើឆ្នើមជម្រើសជាតិកូឡុំប៊ីរូបនេះបានទៅចូលរួមជាមួយ Bayern Munich កាលពីឆ្នាំ២០១៧ បន្ទាប់ពីមិនសូវមានឱកាសបង្ហាញខ្លួនក្នុងជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Zidane។ យ៉ាងណាក្រោយចំណាយរយៈពេល ២រដូវកាលនៅទឹកដីអាល្លឺម៉ង់ James បានក្លាយជាតួអង្គសំខាន់មួយរូបរបស់ Real Madrid សម្រាប់រដូវកាលថ្មី ២០១៩-២០២០ នេះ។

James Rodriguez (អាវស)
James Rodriguez (អាវស)

បើតាមប្រភពព័ត៌មានពីក្នុងប្រទេសអេស្ប៉ាញ ខ្សែបម្រើវ័យ ២៨ឆ្នាំ James នឹងដើរចេញពី Real Madrid បើសិនជាក្លិបយក្សអេស្ប៉ាញហ៊ានទិញ Eriksen។ ប្រភពដដែរបានបន្តឲ្យដឹងទៀតថា Eriksen នឹងអាចផ្លាស់មកចូលរួមលេងក្រោមការដឹកនាំរបស់លោក Zinedine Zidane អំឡុងទីផ្សារខែមករា ក្នុងតម្លៃខ្លួន ៣១លានផោន។

គួរឲ្យដឹងដែរថា Spurs មានភាគរយខ្ពស់ក្នុងការបញ្ចេញ Eriksen នៅទីផ្សារខែមករានេះ ព្រោះកុងត្រារវាងគេនិងក្លិប នឹងផុតសុពលភាពនៅដំណាច់រដូវកាល។ បើមិនដូច្នេះទេ Spurs នឹងមិនទទួលបានប្រាក់សូម្បីមួយសេនពីការចាកចេញរបស់ Eriksen៕

Eriksen
Eriksen

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T