MG បានប្រកាសម៉ូឌែលថ្មីគួរឱ្យរំភើប គឺរថយន្ត SUV ៧ កៅអីប្រភេទម៉ូឌែលថ្មី MG RX8! (មានវីដេអូ)

//s4.kh1.co/05/057184f453387b25fe616d8bcaddce2278928544.jpg
បច្ចេកវិទ្យា

 ១១-តុលា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុន MG Motor បានប្រកាសចេញនូវរថយន្ត SUV RX8 របស់ខ្លួន ដែលនឹងត្រូវដាក់លក់ឆាប់ៗនេះ នៅអគារតាំងបង្ហាញរបស់ពួកគេនៅភ្នំពេញ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី។ នេះជារថយន្តប្រភេទ SUV មាន ៧ កៅអីដំបូងគេរបស់ចក្រភពអង់គ្លេស។ ក្រុមហ៊ុនបានបញ្ជាក់ថា RX8 នឹងឈានដល់បន្ទប់តាំងបង្ហាញនៅមជ្ឈឹមបូព៌ា នៅចុងខែតុលានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  រថយន្ត SUV RX8
  រថយន្ត SUV RX8

ក្រុមហ៊ុន MG បានបញ្ជាក់ថា RX8 នឹងក្លាយជារយន្តដែលមានចន្លោះកង់មុខ ក្រោយវែងជាងគេបំផុត ដែលឈានចូលទៅរកទីផ្សាររថយន្តឆាប់ៗ ដែលមិនធ្លាប់មានវត្តមានពីមុនមក។ រថយន្តប្រភេទ SUV ៧ កៅអី ដែលជាប្រភេទ 4WD (អូសកង់បួន) ដែលមានបំពាក់យ៉ាងពេញលេញជាមួយនឹងរបៀបបើកបរចំនួន ៦ បែប។ វាត្រូវបានបំពាក់ដោយ ladder frame chassis ដែល MG ធ្វើឡើងយ៉ាងពិសេស ដែលមានសមត្ថភាពក្នុងការគ្រប់គ្រងលើស្ថានភាពផ្លូវពិបាកបំផុត។ វាក៍ត្រូវបានបំពាក់ដោយម៉ាស៊ីនប្រើ Turbo ចំណុះ ២,០ លីត្រ ដែលផលិតកម្លាំង ២២០ សេះ។

  រថយន្ត SUV RX8
  រថយន្ត SUV RX8

ក្រុមហ៊ុន MG បានបោះជំហានដ៏ធំមួយនៅក្នុងទីផ្សាររថយន្ត SUV ដោយទាមទារចំណែកទីផ្សាររឹងមាំ លើទំហំពាក់កណ្តាលជាមួយនឹង MG RX5 និងប្រភេទ Crossover ជាមួយ MG ZS

ម៉ាកយីហោ MG កំពុងរីកចម្រើននៅក្នុងតំបន់ដូចជា ប្រទេសថៃ និងហ្វីលីពីន និងនៅទូទាំងពិភពលោក។ ការលក់សរុបទូទាំងពិភពលោកសម្រាប់ឆមាសទី១ នៃឆ្នាំ២០១៩ លើសពី ១២ ម៉ឺនគ្រឿង។

នាយកគ្រប់គ្រងក្រុមហ៊ុន MG បានពន្យល់ថា៖

«នៅពេលយើងចូលទឹកដី ដែលមិនមានការផ្លាស់ប្តូរសម្រាប់យីហោ RX​ 8 ថ្មីនេះ ខ្ញុំជឿជាក់ថាយើងអាចផ្តល់ជូននូវរថយន្តប្រភេទ SUV ៧ កៅអីដែលល្អបំផុតសំរាប់ទីផ្សារ ដែលក្លាយជាផ្នែកមួយដែលមានប្រជាប្រិយភាពខ្លាំងនៅកម្ពុជា»៕


  រថយន្ត SUV RX8
  រថយន្ត SUV RX8
  រថយន្ត SUV RX8
  រថយន្ត SUV RX8
វីដេអូ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/40/40c51ea52f63f35126eaf149204695616c1bd9d4.jpg

ម៉ាកយីហោ “ផ្ទះបាយភូមិខ្មែរ” បង្កើតឡើងដោយកូនខ្មែរ ដែលមានបេះដូងនិងការតាំងចិត្តយ៉ាងខ្លាំង ក្នុងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរតំណែលជាតិ

 ២៩-មីនា-២០២៤ 
 ៣ល្ងាច · មួយម៉ោងមុន
//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T