Angelina Jolie បង្ហាញស្នាមសាក់ភាសាបាលី ក្នុងឈុតរ៉ូបវែង មើលទៅដូចព្រះនាងម្ចាស់

//s4.kh1.co/3e/3ec7eb44671486a4c50212810820339154dd4e26.jpg
តារា & កម្សាន្ដ

 ១១-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ កាលពីពេលថ្មីៗនេះ អ្នកនាង Angelina Jolie បានបង្ហាញវត្តមាន ជាមួយនឹងកូនៗទាំងអស់ក្នុងកម្មវិធីសម្ពោធ ខ្សែភាពយន្តខ្នាតធំ ដ៏ល្បីមួយ ក្នុងប្រទេសអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះការបង្ហាញខ្លួន លើកនេះដែរ Angelina Jolie បានធ្វើឲ្យហ្វេនៗ និងសិល្បៈករទាំងអស់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយស្ទាយ៍លេងខ្លួន ដ៏ប្លែកភ្នែក លេចធ្លោ ក្នុងឈុតរ៉ូបវែង ពណ៌ប្រាក់ មានការផាត់មុខ ដ៏ស្រស់ស្អាត ដើរបង្អួតសម្រស់ លើកម្រាលព្រំពណ៌ក្រហម សាកសមនឹងឈ្មោះជា កំពូលតារាHollywood ពិតប្រាកដមែន។

លើសពីនេះ តារាស្រីរូបនេះ បានពាក់រ៉ូបវៀលខ្នង បង្ហាញស្នាមសាក់ជា អក្សរភាសាបាលី លើសាច់ដ៏សខ្ចី ដែលមើលទៅរឹតតែ ទាក់ទាញខ្លាំងណាស់។

ជាមួយគ្នានេះដែរ ក៏មានមហាជនជាច្រើន បានសរសើរដល់ Angelina Jolie ដែលពូកែថែរក្សាសម្រស់ឲ្យបានក្មេងជាងវ័យ មើលទៅមិនសមនឹង អាយុ៤០ឆ្នាំនោះទេ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Angelina Jolie ជាមួយកូនៗ
Angelina Jolie ជាមួយកូនៗ
Angelina Jolie ក្នុងឈុតរ៉ូបវែងពណ៌ប្រាក់
Angelina Jolie ក្នុងឈុតរ៉ូបវែងពណ៌ប្រាក់
Angelina Jolie ក្នុងឈុតរ៉ូបវែងពណ៌ប្រាក់
Angelina Jolie ក្នុងឈុតរ៉ូបវែងពណ៌ប្រាក់
ស្នាមសាក់របស់ Angelina Jolie 
ស្នាមសាក់របស់ Angelina Jolie 
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T