ខ្លាំងបាត់! លើសទម្ងន់វ៉ាលីខ្លាំងពេក នារីម្នាក់ទាញខោអាវយកមកពាក់យ៉ាងច្រើនជាន់ ផ្អើលគេពេញព្រលានយន្ដហោះ

//s4.kh1.co/0a/0aa7f85bd6002f496d9cecab6bfeb43bdd57d648.jpg
សង្គម

 ១១-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ហ្វីលីពីន៖ ជាការពិតណាស់ រាល់ពេលមានដំណើរកម្សាន្តក្រៅប្រទេសម្ដងៗ មនុស្សម្នាក់ៗតែងតែរៀបចំសម្លៀកបំពាក់យ៉ាងច្រើន ចៀសវាងមិនគ្រប់គ្រាន់។ អ្វីដែលជាបញ្ហានោះគឺ ពេលដែលទៅដល់កន្លែងពិនិត្យទម្ងន់វ៉ាលី ប្រសិនបើលើសទម្ងន់ អីវ៉ាន់ដែលនៅក្នុងនោះនឹងត្រូវដកចេញខ្លះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗកន្លងទៅនេះ នារីជនជាតិហ្វីលីពីនម្នាក់ បានលើសទម្ងន់វ៉ាលី បណ្ដាលឲ្យនាងត្រូវបង្ខំចិត្តយកខោអាវមកពាក់ជាច្រើនជាន់។

ប្រភពបានឲ្យដឹងថា នារីរូបនោះមានឈ្មោះថា Gel Rodriguez បម្រុងនឹងធ្វើការហោះហើរ នៅព្រលានយន្ដហោះមួយក្នុងប្រទេសហ្វីលីពីន។ លុះមកដល់កន្លែងពិនិត្យទម្ងន់វ៉ាលី បុគ្គលិកនៅទីនោះបានប្រាប់នាងថា វ៉ាលីរបស់នាងគឺលើសទម្ងន់។ សម្រាប់ទម្ងន់វ៉ាលីគឺអនុញ្ញាតបានត្រឹមតែ៧គីឡូក្រាមប៉ុណ្ណោះ ចំណែកវ៉ាលីរបស់នាងគឺមានទម្ងន់៩គីឡូក្រាម។

ដោយគ្មានដំណោះស្រាយ​ ភ្លាមៗនោះនាងបានទាញខោអាវចេញមកពាក់លើខ្លួនយ៉ាងច្រើនជាន់តាមដែលអាចធ្វើបាន ដូចជា ខោជើងវែងចំនួន៣ អាវយឺតចំនួន៩ អាវក្រៅដៃវែងចំនួនប្រមាណ៤ផងដែរ។

នាង Gel Rodriguez ក៏បានបញ្ជាក់ផងដែរថា ក្រោយពីធ្វើបែបនោះរួចមក វ៉ាលីរបស់នាងបានចុះនៅសល់ត្រឹមទម្ងន់៦,៥គីឡូក្រាមប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោយពីនាងបានបង្ហោះរូបភាពនៃការពាក់ខោអាវជាច្រើនជាន់ទៅលើបណ្ដាញសង្គមហ្វេសប៊ុករួចមក មានការចាប់អារម្មណ៍និងល្បីល្បាញយ៉ាងខ្លាំង។ ចំពោះការចែករំលែកមានរហូតទៅដល់១៧,០០០ដងទៀតផង៕

  នាង Gel Rodriguez
  នាង Gel Rodriguez
  នាង Gel Rodriguez
  នាង Gel Rodriguez
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T