ឆ្ពោះទៅរកទីក្រុងដ៏ត្រជាក់ដូចទឹកកក ជាមួយនឹងស្រាបៀរថៃហ្គ័រ គ្រីស្តាល់!

//s6.kh1.co/b4/b4c4b9014768dbddb04a02e8a7bc3d9d84f3ea35.jpg
សង្គម

 ១១-តុលា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

រាជធានីភ្នំពេញ៖ បន្ទាប់ពីស្រាបៀរថៃហ្គ័រ គ្រីស្ដាល់ បានត្រលប់មកវិញនៅក្នុងខែសីហា ឆ្នាំនេះ ដោយក្រុមហ៊ុនថៃហ្គ័រ នឹងផ្ដល់ជូននូវស្រាបៀរពេញនិយម​ប្រភេទ​ថ្មី ដោយផ្ដល់ជូននូវភាពត្រជាក់ដូចទឹកកកនៅពាសពេញទីក្រុងទាំងមូល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រាបៀរ ដែលផ្សំឡើងពីវត្ថុធាតុដើមយ៉ាងពិសេសនេះត្រូវបានផលិត និងចម្រោះនៅក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងកម្រិត -១ អង្សារ នៅក្នុងរោងចក្រផលិតស្រាបៀរ ដែលបំពាក់ទៅដោយបច្ចេកវិទ្យាទំនើប។ លទ្ធផលនៃការរៀបចំផលិតប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ស្របតាមក្បួនខ្នាត និងបច្ចេកវិទ្យាទំនើប នេះគឺទទួលបាននូវផលិតផលមួយ ដែលយុវជនជំនាន់ថ្មី និងអ្នកនិយមពិសារស្រាបៀរសម័យទំនើបចូលចិត្តជាទីបំផុត ហើយផលិតផលនេះ​ទទួល​បានការពេញ​និយមយ៉ាងខ្លាំងនៅក្នុងទីផ្សារទូទាំងប្រទេស។

សម្រាប់អ្នកដំបូង ស្រាបៀរថៃហ្គ័រគ្រីស្តាល់ថ្មីនេះផ្ដល់ជូននូវគុណភាពដ៏ល្អប្រណីត សម្រាប់អតិថិជនដែលមិនទាន់បានដឹងអំពីប្រវត្តិស្រាបៀរនេះ ក៏សូមជម្រាបជូនថា ស្រាបៀរថៃហ្គ័រមានដើមកំណើតពីរោងចក្រផលិតស្រាបៀរនៅតាមដងផ្លូវមួយនៅក្នុងដែនដីនៃទីក្រុងសិង្ហបុរី។ ចាប់តាំងពីពេលបង្កើតឡើងនៅក្នុងឆ្នាំ១៩៣២​ មក ស្រាបៀរថៃហ្គ័រ បានចាប់ផ្ដើមមានឈ្មោះបោះសម្លេងដ៏ល្បីល្បាញយ៉ាងខ្លាំងនៅជាង ៥០ ប្រទេសនៅក្នុងពិភពលោក ព្រមទាំងឈ្នះពានរង្វាន់អន្តរជាតិជាង ៤០ ពានរង្វាន់ថែមទៀតផង។

ស្រាបៀរថៃហ្គ័រគ្រីស្ដាល់ ត្រូវបានផលិតតាមវិធីសាស្រ្តគួរជាទីមោទនៈ និងល្អបំផុត។ ស្រាបៀរនេះផលិតឡើងដោយការលាយផ្សំគ្នាទាំងពេលវេលា និងបច្ចេកវិទ្យាថ្មីៗ ដែលអាចធានាបានថា ស្រាបៀរនេះអាចមានលទ្ធភាពចូលរួមប្រកួតប្រជែងជាមួយនឹងផលិតផលស្រាបៀរដទៃទៀតនៅក្នុងកម្រិតពិភពលោក នៅគ្រប់ពេលវេលា ឬគ្រប់ទីកន្លែងទាំងអស់។ ស្រាបៀរថៃហ្គ័រគ្រីស្ដាល់ បានកសាង ចំណងសម្ព័ន្ធភាពពិសេសជាមួយនឹងអ្នកនិយមពិសារស្រាបៀរនៅក្នុងស្រុក ដើម្បីចូលរួមនៅក្នុងកម្មវិធីជប់លៀង ឬកម្មវិធីផ្សេងទៀតៗ។

កម្មវិធី “Own The Place”
កម្មវិធី “Own The Place”

ស្រាបៀរថៃហ្គ័រគ្រីស្ដាល់ បាននាំអ្នកចូលរួមកម្មវិធីជប់លៀងទាំងអស់ទៅកាន់ពិភពត្រជាក់ព្រិលទឹកកកមួយកន្លែងនៅក្នុងក្លឹបកម្សាន្តសោន Sound នៅក្នុងកម្មវិធីមួយដែលមានចំណងជើងថា “Own The Place” កាលពីថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ សម្រាប់ជាកម្មវិធីបង្ហាញផលិតផលថ្មីនៅទីនោះ ពោលគឺនៅក្នុងក្លឹបកម្សាន្តដែលពេញនិយមជាងគេសម្រាប់អតិថិជននៅក្នុងរាជធានីភ្នំពេញ និងត្រូវបានចូលរួមដោយពិធីករ វី យ៉ារ៉ូ ធ្វើឱ្យទស្សនិកជនរំភើបជាមួយនឹងការសម្តែងវីយូឡុងដ៏ ពិសេសពី​​ Grace Tan ពេញមួយយប់។

កម្មវិធី “Own The Place”
កម្មវិធី “Own The Place”

សកម្មភាពចូលរួមនៅក្នុងពិភពត្រជាក់ព្រិលទឹកកកនេះ ចាប់ផ្ដើមឡើងដោយមានការសម្ដែង ក្រឡុកស្រា ដែលអ្នកក្រឡុកស្រាត្រូវបង្ហាញអំពីជំនាញរបស់ខ្លួនក្នុងយប់នោះ ហើយអ្នកលាយស្រា អញ្ជើញអ្នកចូលរួមទាំងអស់មកលាយស្រា ខកថេល ទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន។

បន្ទាប់ពីការសម្ដែងរបស់បុគ្គលិកផ្នែកក្រឡុកស្រារួច គឺកម្មវិធីបង្ហាញរបស់ស្រាបៀរថៃហ្គ័រគ្រីស្ដាល់ ដែលភ្ញៀវកិត្តិយសទាំងអស់ត្រូវបំបែកទឹកកកត្រជាក់ខ្លាំងកម្រិត -១ អង្សារ ទៅយកស្រាបៀរថៃហ្គ័រគ្រីស្ដាល់ដប/កំប៉ុង ដែលក្លាស្សេនៅក្នុងធុង។ បន្ទាប់មកកម្មវិធីក្បួនដង្ហែរ ស្រាខកថេល ដែលបុគ្គលិកដែលពាក់អាវរងាពណ៌សបានរៀបចំ និងចែកជូនភ្ញៀវកិត្តិយសនូវកាតស្រាខកថេលក្នុងទឹកកកស្ងួត។ អ្នកពិសាម្នាក់បាននិយាយនៅក្នុងកម្មវិធីនោះថា “ពេលនេះ យើងបានស្គាល់រសជាតិស្រាបៀរថៃហ្គ័រគ្រីស្ដាល់ដ៏ត្រជាក់ដូចទឹកកកនេះហើយ”

នៅក្នុងក្លឹបកម្សាន្តសោន ស្រាបៀរថៃហ្គ័រគ្រីស្ដាល់ ចាប់ផ្ដើមបង្ហាញនូវគុណភាពដ៏ល្អប្រណីតរបស់ខ្លួន និងចាប់ផ្ដើមបង្ហាញវត្តមានរបស់ខ្លួនសារជាថ្មី ដើម្បីប្រកួតប្រជែងជាមួយម៉ាកស្រាបៀរល្បីៗ​នៅក្នុងទីផ្សារ។ កម្មវិធីណែនាំនូវផលិតផលនេះ មានការអញ្ជើញចូលរួមពីសំណាក់អ្នកនិយមពិសារស្រាបៀរ និងយុវវ័យជាច្រើនរូបដែលមកពីតំបន់ផ្សេងៗនៃទីក្រុង ដែលនឹងនាំយកផលិតផលដ៏ត្រជាក់ដូចព្រិលទឹកកកនេះទៅពិសារនៅគ្រប់ទីកន្លែងក្នុងទីក្រុង ហើយផលិតផលនេះ នឹងមិនធ្វើឱ្យលោកអ្នកខុសបំណងឡើយ។

កម្មវិធី “Own The Place”
កម្មវិធី “Own The Place”

កំណត់ប្រតិទិនចំនាំថ្ងៃពិសេសនេះ យប់នេះមិនបញ្ចប់ទៅឆាប់នោះទេ នៅតែនាំមកនូវអ្វីដែលថ្មី កាន់តែត្រជាក់ដើម្បីបំពេញភាពស្រស់ស្រាយរបស់អ្នក នៅភោជនីយដ្ឋាន The Storm ពីថ្ងៃទី ១០ - ១២ ខែតុលា ឆ្នាំ ២០១៩ ម៉ោង ៧ ដល់ ១២យប់។ ភោជនីយដ្ឋាន The Storm នឹងក្លាយទៅជាតំបន់ទឹកកកដ៏ត្រជាក់ជាមួយនឹងការសម្តែងភ្លែកៗពីអ្នក Beat Box, ប្រុសឡា, ក្មេងខ្មែរ, អ្នកក្រឡុកស្រា និងក្រុមជំនាញជាច្រើនដែលកំពុងរង់ចាំអ្នក។

មកចូលរួមទាំងអស់គ្នា ហើយកុំភ្លេចនាំមិត្តភក្តិនិងមនុស្សជាទីស្រលាញ់របស់អ្នកមកចូលរួមលេងកំម្សាន្តសកម្មភាពសប្បាយ និងទទួលបានភាពស្រស់ស្រាយដែលមិននឹកស្មានដល់នៅពេលយប់ដែលមិនធ្លាប់មាននៅក្នុងតំបន់ត្រជាក់ជាមួយ Tiger Crystal ទាំងអស់គ្នា៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T