ហូឡង់វាយបកចុងម៉ោងបាន៣គ្រាប់ យក៣ពិន្ទុឡើងឈរកំពូលតារាងក្នុងពូល C (មានវីដេអូ)

//s4.kh1.co/9b/9b4bb427c7469398465f1da6a74cb11b8ad8690d.jpg
កីទ្បា

 ១១-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ហូឡង់៖ ក្រុមហូឡង់ក្នុងនាមជាក្រុមម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Stadion Feijinoord ទទួលស្វាគមន៍ក្រុមភ្ញៀវអ៊ែរឡង់ខាងជើងក្នុងព្រឹតិ្តការណ៍ជម្រុះយូរ៉ូឆ្នាំ២០២០កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតនេះគេសង្កេតឃើញថាក្រុមម្ចាស់ផ្ទះស៊ុតបាន១៥ជើងចំគោលដៅបាន៦ដងសម្រេចទីបាន៣គ្រាប់ចំណែឯក្រុមភ្ញៀវស៊ុតបាន២ជើងចំគោលដៅ១ដងសម្រេចទីបាន១គ្រាប់។

ការស៊ុតបញ្ចូលទីរបស់កីឡាករ Luuk de Jong
ការស៊ុតបញ្ចូលទីរបស់កីឡាករ Luuk de Jong

ក្រុមភ្ញៀវជាអ្នកស៊ុតបើកឆាកនាំមុខនៅនាទីនាទី៧៥ដោយការតែតបញ្ចូលទីពីសំណាក់កីឡាករ Josh Magennis រីឯ៣គ្រាប់វាយបកយកឈ្នះរបស់ក្រុមម្ចាស់ផ្ទះធ្វើបានដោយកីឡាករ២រូបផ្សេងគ្នាដោយគ្រាប់ទី១រកបានដោយកីឡាករ Memphis Depay នៅនាទីទី៨១ គ្រាប់ទី២ធ្វើបានដោយកីឡាករ Luuk de Jong នៅនាទីទី៩០ និងគ្រាប់ទី៣ស៊ុតបញ្ចូលទីដោយកីឡាករ Memphis Depay ដដែលនៅនាទីទី៩០+១។

កីឡាករ Luuk de Jong និង កីឡាករ Memphis Depay
កីឡាករ Luuk de Jong និង កីឡាករ Memphis Depay

ដូច្នេះការប្រកួតបញ្ចប់ទៅដោយក្រុមម្ចាស់ផ្ទះជាអ្នកទទួលជ័យជម្នះក្នុងលទ្ធផល៣ទល់នឹង១៕

បើចង់ឃើញការស៊ុតបញ្ចូលទីគ្នាអស្ចារ្យយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួត Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T