គ្រាន់តែថ្លៃចំណាយជួសជុល ឡាន Rang Rover របស់​ម៉ូលីកា ដែលត្រូវ ក្មេងបុកថៃ្ងមុន អស់ច្រើនដល់ម្លឹង

//s4.kh1.co/f7/f71dc6d498592c412548485e7d128dd246278461.jpg
តារា & កម្សាន្ដ

 ១១-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានជ្រាបហើយថា កាលពីពេលថ្មីនេះ មានការផ្ទុះការសរសើរយ៉ាងខ្លាំងពីបណ្តាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក្រោយអតីតតារាចម្រៀងស្រី ម៉ូលីកា ត្រូវក្មេងម្នាក់បុកឡានដែលទើបតែនឹងទិញជាង១៥ម៉ឺនដុល្លារ ក៏ប៉ុន្តែនាងបែរជាមិនទារសំណង ឬក៏ប្រកាន់អ្វីនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បណ្តាអ្នកលេងហ្វេសប៊ុកជាច្រើនពិតជាពេញចិត្តទឹកចិត្តដ៏ប្រពៃរបស់នាងគ្រប់គ្នា មិនត្រឹមតែប៉ុណ្ណោះក៏មានការចង់ដឹងទៅលើការ ចំណាយលើការជួសជុលឡានថ្មីរបស់នាង ដែលថ្លៃចំណាយមិនចេញតិចនោះទេ។

ជាមួយគ្នានេះដែរ តារាស្រីរូបនេះក៏បានធ្វើការបង្ហើបប្រាប់នៅលើបណ្តាញសង្គម ទៅលើការចំណាយនៅក្នុងការជួសជុលឡាន ដែលបុកនោះសរុបអស់ជាង៧ពាន់ដុល្លារ ខណៈពេលដែលត្រូវចំណាយពេលយូរក្នុងការជួសជុល។

តែទោះជាយ៉ាងណាក្តី តារាស្រីរូបនេះនៅតែមិនប្រកាន់ទោសពៃដល់ក្មេងប្រុសដែលបើកបរមិនប្រុងប្រយ័ត្ន នាងមានតែសប្បាយចិត្តនៅពេលដែលខ្លួនធ្វើអំពើល្អបែបនេះ។ មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រជាច្រើនបាននាំគ្នាសរសើរ ដល់នាងគ្រប់គ្នាតែម្តង ចំពោះទង្វើដ៏កម្ររកបាននេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ឡាន ម៉ូលីកា ដែលត្រូវក្មេងបុក
ឡាន ម៉ូលីកា ដែលត្រូវក្មេងបុក
ក្មេងដែលបុកឡាននាង
ក្មេងដែលបុកឡាននាង
ឡាន ម៉ូលីកា ដែលត្រូវក្មេងបុក
ឡាន ម៉ូលីកា ដែលត្រូវក្មេងបុក
រទះក្មេងដែលបានបើកបុក
រទះក្មេងដែលបានបើកបុក
ម៉ូលីកា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T