រឿងរ៉ាវប្រវត្តិសាស្រ្តពីរដែលអ្នកគាំទ្រគួរដឹង ពីការប្រកួតរវាង អ៊ីរ៉ង់ និងកម្ពុជា យប់មិញ

//s5.kh1.co/1d/1da6d32ad30f05670dd97c1fba37958b5e6448d2.jpg
កីទ្បា

 ១១-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អ៊ីរ៉ង់៖ ក្នុងការប្រកួតវគ្គជម្រុះជុំទីពីរពូល C ព្រឹតិ្តការណ៍ FIFA World Cup Qatar 2022 កាលពីយប់មិញ ជើងខ្លាំងប្រចាំទ្វីបអាស៊ី អ៊ីរ៉ង់ បានយកឈ្នះកម្ពុជា ក្នុងលទ្ធផល ១៤ទល់នឹង០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរមានរឿងរ៉ាវប្រវត្តិសាស្រ្តពីរដែលបានកើតឡើងអំឡុងការប្រកួតនោះ៖

១. ស្រ្តីចូលរួមទស្សនាផ្ទាល់

https://s4.kh1.co/__image/w=650,h=434,q=100/91/91fa9462db6bafbf11b3a48b45f3bad941630466.jpg

អស់អស់រយៈពេល ៤០ឆ្នាំហើយដែលសាធារណរដ្ឋអ៊ីស្លាម អ៊ីរ៉ង់ ហាមមិនឲ្យអ្នកគាំទ្រជាស្រ្តីចូលរួមទស្សនាផ្ទាល់នៅកីឡដ្ឋាន។ យ៉ាងណាការប្រកួតជាមួយកម្ពុជា គឺជាការប្រកួតដំបូងក្នុងប្រវត្តិសាស្រ្តដែលអនុញ្ញាតឲ្យស្រ្តីចូលរួមទស្សនាបាន ក្រោយការហាមឃាត់អស់ពេលជាយូរ  ខណៈសំបុត្រសម្រាប់នារី ៣,៥០០សន្លឹកលក់អស់ត្រឹមតែពេល ១ម៉ោង។

២. លទ្ធផល ១៤ ទល់នឹង ០

https://s4.kh1.co/__image/w=650,h=515,q=100/c0/c077cd06921291bb6543c0822eb7bcba1f9c7ebe.jpg

ការចាញ់ ១៤ទល់នឹង០ នេះជាលទ្ធផលដ៏អាក្រក់មួយសម្រាប់ក្រុមកម្ពុជា ប៉ុន្តែវាក៏មិនចម្លែកពេកដែរសម្រាប់ក្រុមយក្សនៅអាស៊ីដូចជាអ៊ីរ៉ង់។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺលទ្ធផល ១៤ទល់នឹង០ នេះបានក្លាយជាការប្រកួតប្រវត្តិសាស្រ្តមួយដែលកម្ពុជាចាញ់ច្រើនគ្រាប់បំផុត ដោយបានបំបែកកំណត់ត្រាចាញ់ ១០ទល់នឹង០ ទៅលើឥណ្ឌូណេស៊ី កាលពីឆ្នាំ១៩៩៥៕  

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T