រីករាយជាមួយកម្មវិធីពិសេសដ៏អស្ចារ្យនៅ «ណាហ្គាវើលដ៍» ក្នុងខែតុលា!

//s4.kh1.co/3a/3a8a5875b66a31499307806d7349759dfe3dc807.jpg
សង្គម

 ១១-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្រៅពីម្ហូបពិសេសដែលផ្សំពីក្តាមសៀងហៃ ក្តាមខេត្តកែប ឌីមសាំ ការសម្តែងសិល្បៈ និងរាត្រីកម្សាន្តក្នុងពិធីបុណ្យហាឡូវីន ណាហ្គាវើលដ៍ មានផ្តល់ជូននូវកម្មវិធីដ៏អស្ចារ្យជាច្រើនទៀតពេញមួយខែតុលានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រសជាតិឌីមសាំដ៏ឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបាន
រសជាតិឌីមសាំដ៏ឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបាន

អ្នកដែលចូលចិត្តពិសាក្តាម អាចអញ្ជើញមកសាកល្បងម្ហូបពិសេស ដែលផ្សំពីក្តាមនៅភោជនីយដ្ឋានប្រណីតនៅក្នុង ណាហ្គាវើលដ៍។ រដូវក្តាមសៀងហៃ បានត្រឡប់មកវិញហើយដែល ណាហ្គាវើលដ៍ នឹងច្នៃយ៉ាងពិសេសតាមការកម៉្មង់របស់អតិថិជនពេញមួយខែតុលានេះ។ ក្តាមនេះត្រូវបាននាំចូលពីខេត្តជាំងស៊ូ ប្រទេសចិន ជាក្តាមដែលល្បីថាមានសាច់ផ្អែម ទន់ និងពងពណ៌មាសដ៏ឈ្ងុយឆ្ងាញ់។ មានបម្រើជូននៅភោជនីយដ្ឋាន Fortune Palace និង Hall of Golden Chimes របស់ ណាហ្គាវើលដ៍ ដែលពុកម៉ែបងប្អូនអាចជ្រើសរើសជាបែបចំហុយជាមួយទឹកស៊ីអ៊ីវ ចម្អិនជាមួយស្រា ដុត ឬបំពងជាដើម។

លើសពីក្តាមសៀងហៃនេះ ណាហ្គាវើលដ៍ ក៏មានឌីមសាំផងដែរ ដែលមានបម្រើជូនពីម៉ោង ១១ ព្រឹកដល់ ២:៣០ រសៀល រៀងរាល់ថ្ងៃនៅភោជនីយដ្ឋានចិន Fortune Palace និងនៅភោជនីយដ្ឋាន Hall of Golden Chimes រៀងរាល់ចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ។

ហើយ ណាហ្គាវើលដ៍ ក៏មានម្ហូបពិសេស ច្នៃដោយចុងភៅដ៏ចំណានផងដែរ គឺក្តាមថ្មមកពីខេត្តកែប។ សាកល្បងស៊ុបក្តាមថ្មបែបបារាំង នៅភោជនីយដ្ឋានបារាំង Le Gourmet និងស៊ុបក្តាមថ្ម Shabu Shabu បែបកូរ៉េនៅភោជនីយដ្ឋានកូរ៉េ Korean Grill។ ម្ហូបដ៏ឈ្ងុយឆ្ងាញ់ទាំងពីរមុខនេះអាចរីករាយពិសាសម្រាប់ ២ នាក់នៅ ណាហ្គាវើលដ៍ទី១

ក្តាមសៀងហៃ និងក្តាមថ្មខេត្តកែប
ក្តាមសៀងហៃ និងក្តាមថ្មខេត្តកែប

សម្រាប់អ្នកដែលចូលចិត្តបង្កង និងអាហារប៊ុហ្វេពេលល្ងាចជាមួយតម្លៃសមរម្យ សូមអញ្ជើញទៅភោជនីយដ្ឋាន 2Pangea នៅ ណាហ្គាវើលដ៍ទី២ រៀងរាល់ថ្ងៃអង្គារ។ ជាភោជនីយដ្ឋាន ដែលមានអាហារប៊ុហ្វេច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញ និងមានតម្លៃសមរម្យ។ 

2Pangea មានបម្រើជូនជារៀងរាល់ថ្ងៃ ពីម៉ោង ៥:៣០ ល្ងាចដល់ ១០ យប់។ ភោជនីយដ្ឋានឈ្នះពានរង្វាន់នេះក៏មានបម្រើជូននូវអាហារថ្ងៃត្រង់ថ្ងៃអាទិត្យផងដែរ ពីម៉ោង ១១:៣០ ព្រឹករហូតដល់ ៣ រសៀលរៀងរាល់ថ្ងៃអាទិត្យ ដែលពុកម៉ែបងប្អូនអាចរីករាយពិសាជាមួយក្រុមគ្រួសារ មិត្តភក្តិ និងដៃគូពាណិជ្ជកម្ម ខណៈនៅទីនេះក៏មានការកម្សាន្តជាច្រើនផងដែរសម្រាប់កុមារ។  

ចំណែកអ្នកដែលចូលចិត្តការកម្សាន្តពេលរាត្រី សូមត្រៀមខ្លួនចូលរួមក្នុងរាត្រីកម្សាន្ត ហាឡូវីន ដ៏អស្ចារ្យរបស់ ណាហ្គាវើលដ៍ ពីម៉ោង ៩ យប់ នៅថ្ងៃទី៣០ និងទី៣១ ខែតុលានេះ នៅក្លឹបដាលីនដាលីន។ មានការសម្តែងក្បាច់រាំដ៏រស់រវើក ការប្រគំតន្ត្រីផ្ទាល់ ម្ហូបពិសេសបែបហាឡូវីន និងភេសជ្ជៈបញ្ចុះតម្លៃផងដែរ។ ធានាថាពិតជាប្លែក និងសប្បាយមិនអាចបំភ្លេចបាននៅទីនេះ។

ទស្សនាការសម្តែងសិល្បៈដ៏អស្ចារ្យ
ទស្សនាការសម្តែងសិល្បៈដ៏អស្ចារ្យ

មួយទៀត កុំខកខានការសម្តែងសិល្បៈរៀងរាល់ថ្ងៃដោយសេរីចាប់ពីម៉ោង ៦ ល្ងាច នៅឆាកជាន់ផ្ទាល់ដីក្នុង ណាហ្គាវើលដ៍ទី១ ដែលវាជាការសម្តែងផ្ទាល់ដោយអ្នកសិល្បៈជាតិ និងអន្តរជាតិទាំងអស់ប្រចាំ ណាហ្គាវើលដ៍។ មិនតែប៉ុណ្ណោះពុកម៉ែបងប្អូនក៏អាចមកទស្សនាការសម្តែងសិល្បៈបុរាណខ្មែរ ឬហៅថា ការសម្តែងសិល្បៈព្រះរាជាណាចក្រអច្ឆរិយៈ ដោយសេរីផងដែរ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៥ ល្ងាច។

ទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យនៅ ណាហ្គាវើលដ៍ ក្នុងខែតុលានេះ៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T