ឡូយហួស!! ពន្លកគុនខ្មែរ រិន្ទ ដេវីត បន្តផ្ដួលដៃគូឲ្យសន្លប់ទឹកទី១ ឡើងទៅដណ្ដើមមេដាយមាស (មានវីដេអូ)

//s6.kh1.co/8e/8eb3333e65c6ee2495506c22a468c1bcfaaeb97a.jpg
កីទ្បា

 ១០-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរដណ្ដើមជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រអម្បាញ់មិញនេះ ពន្លកគុនខ្មែរវ័យក្មេងត្រៀមស៊ីហ្គេម ២០២៣ កីឡាករ រិន្ទ ដេវីត បានប្រកួតឈ្នះកីឡាករ ថន វាសនា ដោយផ្ដួលវាសនា ឲ្យសន្លប់នៅក្នុងទឹកទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ការប្រកួតធ្វើឡើងក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម។ គោះជួងចាប់ផ្ដើមទឹកទី១ភ្លាម កីឡាករទាំងពីរបានសម្រុកគ្នាយកតែម្ដង ដោយមិនមានការស្ទាបស្ទង់គ្នាអ្វីនោះទេ។ យ៉ាងណាផ្លែជង្គង់ចូលពេញរបស់ ដេវីត បានធ្វើឲ្យវាសនាសបោះបង់ការប្រកួតនៅក្នុងទឹកទី១នោះតែម្ដង។

គួរឲ្យដឹងដែរថា​ ជ័យជម្នះនេះបានធ្វើឲ្យ ដេវីត ឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមចំណាត់ថ្នាក់លេខ១ លើប្រភេទទម្ងន់ ៥៤គីឡូក្រាម ដោយបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រមួយរូបទៀតគឺអ្នកប្រយុទ្ធគុនខ្មែរមកពីក្លិបឆ័ត្រយោង៩១១ ខេម ចាន់៕

ចង់ឃើញថា រិន្ទ ដេវីត ប្រើជង្គង់ផ្ដួល ថន វាសនា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T