នារីវ័យក្មេងម្នាក់ កែច្រមុះប៉ះចំគ្លីនិកបញ្ចុះតម្លៃ បណ្ដាលឲ្យពិការភ្នែក

//s4.kh1.co/61/614f18174adc25f7f901e10f669a4edb6a1cab29.png
សង្គម

 ១០-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ចិន៖ ជាការពិតណាស់ នារីគ្រប់រូបតែងតែប្រាថ្នាចង់បានសម្រស់ស្រស់ស្អាត។ បច្ចុប្បន្ននេះ សង្កេតឃើញថា ការកែសម្ផស្សកំពុងមានភាពពេញនិយមយ៉ាងខ្លាំងសម្រាប់នារីៗដែលចង់បានសម្រស់ស្អាត។ ជាក់ស្ដែង ថ្មីៗកន្លងទៅនេះ នារីជនជាតិចិនវ័យក្មេងម្នាក់ បានចាក់ថ្នាំកែច្រមុះរបស់នាង ប៉ុន្ដែបណ្ដាលឲ្យពិការភ្នែកទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា នារីរងគ្រោះម្នាក់មានត្រកូល Chen អាយុ១៨ឆ្នាំ បានសម្រេចចិត្តចាក់ថ្នាំកែច្រមុះនៅគ្លីនិកមួយកន្លែង ក្នុងទីក្រុង Chongqing ប្រទេសចិន។ សម្រាប់ការចាក់ថ្នាំកែច្រមុះគឺតម្លៃធម្មតាចំនួន១៩,៥៦០យ័ន (ប្រមាណ២,៦៧៧ដុល្លារអាមេរិក)។ ប៉ុន្ដែដោយនាង Chen បានជាវកាតសមាជិកពីគ្លីនិកនោះ នាងត្រូវចំណាយអស់ត្រឹមតែ ៩៨០យ័ន (ប្រមាណ១៣៧ដុល្លារអាមេរិក) ប៉ុណ្ណោះ។

ក្រោយពីទទួលបានការចាក់ថ្នាំកែច្រមុះរួចមក នាង Chen ស្រាប់តែមានអាការទន់ដៃទន់ជើង សឹងតែសន្លប់។ ភ្នែកមួយចំហៀងមើលមិនឃើញ ស្របពេលដែលភ្នែកមួយចំហៀងទៀតចាប់ផ្ដើមស្រវាំង។

ប្រភពបានបន្ដថា ក្រោយពីមានបញ្ហាខាងលើនេះមក នាង Chen បានទៅកាន់មន្ទីរពេទ្យ ទើបវេជ្ជបណ្ឌិតបានឲ្យដឹងថា នាងប្រតិកម្មជាមួយថ្នាំចាក់ច្រមុះ បណ្ដាលឲ្យស្ទះសរសៃឈាមធ្វើឲ្យភ្នែកមើលលែងឃើញនិងដៃជើងចុះខ្សោយ។

យ៉ាងណាមិញ នាង Chen ត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យដើម្បីតាមដានអាការបន្ដ។ ចំណែកវេជ្ជបណ្ឌិតក៏មិនទាន់ប្រាកដចិត្តដែរថា ភ្នែកទាំងសងខាងរបស់នាងនឹងអាចវិលទៅរកសភាពដើមវិញនោះទេ៕

នាង Chen
នាង Chen
ភ្នែករបស់នាង
ភ្នែករបស់នាង
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T