Man UTD ឈានដល់កិច្ចព្រមព្រៀងនាំយកខ្សែប្រយុទ្ធជួរមុខរបស់ Juventus នៅទីផ្សារខែមករា

//s5.kh1.co/41/41057285fd62b8119105105629ac567c80be6e0d.jpg
កីទ្បា

 ១០-តុលា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ Manchester United ត្រូវបានគេរាយការណ៍មកថាបានឈានដល់ការព្រមព្រៀងគ្នាជាមួយខ្សែប្រយុទ្ធ Juventus កីឡាករ Mario Mandzukic មកកាន់កីឡដ្ឋាន Old Trafford សម្រាប់ទីផ្សារខែមករាខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mario Mandzukic 
Mario Mandzukic 

ខ្សែប្រយុទ្ធជម្រើសជាតិក្រូអាតរូបនេះស្ទើរតែផ្លាស់មកចូលរួមជាមួយ Man UTD ទៅហើយកាលពីរដូវក្ដៅកន្លងទៅ ប៉ុន្តែគ្រប់យ៉ាងមិនអាចសម្រេចទៅបានគេក៏បន្តនៅរួមរស់ជាមួយក្លិបមានមូលដ្ឋាននៅទីក្រុង Turin។

ប៉ុន្តែក្រោយចាប់ផ្ដើមរដូវកាលថ្មីមិនសូវជាមានឱកាសបានបង្ហាញខ្លួន ក្រោមការដឹកនាំរបស់លោក Mauricio Sarri ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះបានឈានដល់ការព្រមព្រៀងក្នុងការផ្លាស់មកទឹកដីអង់គ្លេស ចូលរួមជាមួយបិសាចក្រហម Manchester United នេះបើតាមការចុះផ្សាយរបស់កាសែតល្បីមួយក្នុងប្រទេសអ៊ីតាលី។

Mario Mandzukic 
Mario Mandzukic 

កាលពីខែកញ្ញាកន្លងទៅ Mandzukic បានបដិសេធសំណើ ៧លានផោនពីក្លិបអ្នកមាន Al Rayyan របស់ប្រទេសកាតា។ យ៉ាងណាបើតាមសេចក្ដីរាយការណ៍ចុងក្រោយ ខ្សែប្រយុទ្ធជំនាញជើងស្ដាំម្នាក់នេះបានដាក់ចិត្តមកលេងនៅ Man UTD ទៅហើយ។

គួរឲ្យដឹងដែរថា Mandzukic រកបាន ៤៤គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ១៦២ប្រកួតឲ្យសេះបង្កង់ Juventus អំឡុងរយៈពេល ៤ឆ្នាំដែលគេរួមរស់ជាមួយក្លិបអ៊ីតាលីមួយនេះ ប៉ុន្តែសម្រាប់រដូវកាល ២០១៩-២០២០ ថ្មីនេះគេមិនទាន់បានបង្ហាញខ្លួនជាផ្លូវការនៅឡើយទេសូម្បីតែមួយប្រកួតក៏ដោយ៕

ប្រភពTheSun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T