ចិន៖ បច្ចុប្បន្ននេះ រាល់កម្មវិធីកម្សាន្តរបស់ប្រទេសចិនភាគច្រើន គឺតែងតែមានវត្តមានតារាសម្តែងស្រីល្បីឈ្មោះកញ្ញា Dilraba Dilmurat លេចមុខជាប្រចាំសឹងតែមិនដែលខានតែម្តង ដោយសារតែរូបសម្រស់ដ៏ស្អាតស្រស់របស់នាង និងជាពិសេសនោះគឺនាងថែមទាំងអត្តចរិតល្អរួសរាយរាក់ទាក់ និងពោរពេញទៅដោយថាមពលស្រស់ស្រាយ ទើបធ្វើឲ្យប្រិយមិត្តគាំទ្រជាច្រើន លង់ស្រលាញ់នាងដកចិត្តមិនរួច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ហើយកាលពីថ្មីៗនេះផងដែរ នាងក៏ទើបតែចូលរួមថតនៅក្នុងកម្មវិធីថ្មីមួយ ដែលមានឈ្មោះថា «Feel The World» ជាកម្មវិធីដែលនាំឲ្យយើងដឹង និងស្គាល់ពីវប្បធម៌ថ្មីៗពីតំបន់ផ្សេងៗគ្នា។ ដោយឡែក នៅក្នុងវគ្គថ្មីនេះកម្មវិធីនេះផងដែរ តារាសម្តែងស្រីវ័យ២៧ឆ្នាំ Dilraba រូបនេះ ក៏បានធ្វើឲ្យប្រិយមិត្តទស្សនិកជន ក៏ដូចជាបណ្តាអ្នកនិយមលេងអ៊ីនធើណែតជាច្រើន អួលដើម.កស្រក់ទឹកភ្នែក បន្ទាប់ពីនាងបានរៀបរាប់ពីរឿងផ្ទាល់ខ្លួន ពាក់ព័ន្ធទៅនឹងលោកយាយជាទីស្រលាញ់របស់នាង។
ក្នុងអំឡុងពេលថតកម្មវិធីនៅក្នុងតំបន់មួយ នាងក៏បានជួបនឹងមនុស្សចំណាស់ជាច្រើន ដែលពួកគាត់សុទ្ធសឹងតែមានភាពរួសរាយរាក់ទាក់ និងបានស្វាគមន៍នាងយ៉ាងកក់ក្តៅ ដែលទាំងនេះបានធ្វើឲ្យនាងនឹករឮកដល់លោកយាយរបស់នាងជាខ្លាំង។
ដោយក្នុងនោះ នាងបានរៀបរាប់ទាំងទឹកភ្នែក ពោរពេញទៅដោយភាពសោកសៅថា៖
ដូចដែលដឹង ដោយសារតែកាលនោះ Dilraba នាងទើបតែមានកេរ្តិ៍ឈ្មោះល្បី មានការងារសិល្បៈរវល់ជាច្រើនដែលធ្វើឲ្យនាងមិនអាចដកខ្លួនចេញបាន ទើបធ្វើឲ្យនាងមិនអាចត្រឡប់ទៅផ្ទះវិញ ដើម្បីមើលថែលោកយាយជាទីស្រលាញ់របស់នាង ដល់ដង្ហើមចុងក្រោយ ដែលនេះគឺជារឿងដែលធ្វើឲ្យនាងមានភាពសោកស្តាយបំផុត នៅក្នុងជីវិតរបស់នាង៕