ម្ចាស់ខ្សែក្រវាត់ Angelina Lee និង Xiong Jing Nan ប៉ះគ្នាក្នុងជំនួបសងសឹកនៅព្រឹត្តិការណ៍ One Championship គម្រប់សង្វៀនទី១០០ នាទីក្រុងតូក្យូ ប្រទេសជប៉ុន!

//s4.kh1.co/fb/fb0456ebf97d59e769038c240a5d6295fae25b50.jpg
កីទ្បា

 ១០-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្រៅពីការប្រកួតគូពិសេសៗទាំងនេះ នៅមានការប្រកួតគូខ្លាំងៗជាច្រើនទៀត សរុបមានចំនួន១១គូ ដែលស្ថានីយ៍ទូរទស្សន៍ CTN នឹងចាប់ផ្តើមផ្សាយពីម៉ោង ៩ ព្រឹក ពីទីក្រុងតូក្យូ ប្រទេសជប៉ុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រឹត្តិការណ៍លំដាប់ពិភពលោក One Championship ដែលស្ថានីយ៍ទូរទស្សន៍ CTN ផ្សាយបន្តផ្ទាល់ នឹងមានការប្រកួតគូដណ្តើមខ្សែក្រវាត់ និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ WORLD GRAND PRIX CHAMPIONSHIP ចំនួនពីរគូ រួមទាំងការប្រកួតគូពិសេសជាច្រើនក្នុងថ្ងៃគម្រប់សង្វៀនលើកទី១០០ របស់ស្ថាប័នមួយនេះ ដែលធ្វើឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះនាទីក្រុងតូក្យូ ប្រទេសជប៉ុន។

ការប្រកួត One Championship
ការប្រកួត One Championship

គូឯកប្រចាំព្រឹត្តិការណ៍នេះគឺ ជំនួបសងសឹករវាងម្ចាស់ខ្សែក្រវាត់ ONE Women’s Atomweight World Champion កីឡាការិនី Angelina Lee ប៉ះកីឡាការិនីចិន Xiong Jing Nan ដែលជាម្ចាស់ខ្សែក្រវាត់ ONE Women’s Strawweight World Champion។ ការប្រកួតនេះ គឺលក្ខណៈ MMA  ដោយ Xiong Jing Nan ត្រូវដណ្តើមខ្សែក្រវាត់លើកទី២ ជាមួយកីឡាការនីសិង្ហបុរី Angelina Lee បន្ទាប់ពីធ្លាប់យកឈ្នះម្តងកាលពីថ្ងៃទី៣១ ខែ​មិនា ឆ្នាំ២០១៩ នៅប្រទេសជប៉ុន។

កីឡាការិនី Angelina Lee និង Xiong Jing Nan
កីឡាការិនី Angelina Lee និង Xiong Jing Nan

គួរឲ្យដឹងផងដែរថា Xiong Jing Nan ហ្វឹកហាត់នៅក្លិប Bali MMA ធ្លាប់មានបទពិសោធន៍ប្រកួតឈ្នះ១៧ និងចាញ់ម្តង ខណៈ Angelina Lee មានបទពិសោធន៍ប្រកួត MMA ឈ្នះ ៩ និងចាញ់ ២ ដង។

ក្នុងថ្ងៃនោះដែរ នៅមានការប្រកួតវគ្គផ្តាច់ព្រ័ត្រ FLYWEIGHT WORLD GRAND PRIX CHAMPIONSHIP រវាងកីឡាករអាមេរិក Demetrious Johnson និងជើងឯកវ៉ូស៊ូរបស់ហ្វីលីពីន Danny Kingad ផងដែរ។ មុនឈានមកដល់វគ្គចុងក្រោយនេះ ពួកគេទាំងពីរនាក់ត្រូវឆ្លងកាត់ការប្រកួតជម្រុះជាមួយជើងខ្លាំងជាច្រើន ដោយប្រកួតចុងក្រោយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Johnson​ បានយកឈ្នះកីឡាករជប៉ុន TATSUMITSU WADA ចំណែក Danny Kingad បានឈ្នះពិន្ទុកីឡាករអូស្ត្រាលី REECE MCLAREN

Johnson ជាអតីតម្ចាស់ខ្សែក្រវាត់ Flyweight MMA World Champion ដែលមានបទពិសោធន៍ប្រកួតឈ្នះ ២៩ ចាញ់ ៣ និងស្មើ ១ ហ្វឹកហាត់នៅក្លិប Evolve MMA ចំណែកឯដៃគូរបស់គេ Danny Kingad មានជំនាញក្បាច់វ៉ូស៊ូ ធ្លាប់ប្រកួត MMA ឈ្នះ ១៤ និងចាញ់ម្តង។

កីឡាការិនី Angelina Lee និង Xiong Jing Nan
កីឡាការិនី Angelina Lee និង Xiong Jing Nan

ចំណែកឯការប្រកួតវគ្គផ្តាច់ព្រ័ត្រមួយគូទៀត គឺលើទម្ងន់ LIGHTWEIGHT WORLD GRAND PRIX CHAMPIONSHIP រវាងម្ចាស់ខ្សែក្រវាត់ ONE Lightweight កីឡាករសិង្ហបុរី Christian Lee ត្រូវតតាំងជាមួយជើងខ្លាំង BJJ របស់ប្រទេសទួរគី Arslanaliev។ មុនឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះកីឡាករ Arslanaliev បានផ្តួលកីឡាករសិង្ហបុរី AMIR KHAN ក្នុងទឹកទី១។

Christian Lee ដែលជាបងប្រុស Angelina Lee មានបទពិសោធន៍ប្រកួតឈ្នះ ១២ និងចាញ់ ៣ ជាម្ចាស់ខ្សែក្រវាត់ ONE Lightweight World Champion ខណៈដៃគូរបស់គេ Saygid Guseyn Arslanaliev ធ្លាប់ប្រកួត MMA ៩ដង ឈ្នះ៨ និងចាញ់ម្តង៕

ការប្រកួត One Championship
ការប្រកួត One Championship
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T